ជារៀងរាល់ឆ្នាំ DMC ផ្ដល់អាហារូបករណ៍ចំនួន៣០កន្លែងទៅដល់បេក្ខជនដែល ជោគជ័យក្នុងការប្រឡងជ្រើ់សរើស។ ដើម្បីអាចប្រឡងយកអាហារូបករណ៍នៅ DMC បេក្ខជនត្រូវ៖
- មានអាយុក្រោម ២២ឆ្នាំ
- ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- មានចំណាប់អារម្មណ៍ខ្លាំងផ្នែកប្រព័ន្ធផ្សព្វផ្សាយ
- មានចំណេះដឹងភាសាអង់គ្លេសល្អ
- មានចំណេះដឹងទូលាយអំពីវប្បធម៌ខ្មែរ និងវប្បធម៌បរទេស
- ឆ្លងកាត់ការប្រឡងដោយជោគជ័យ។
ការប្រឡងចូលរៀន
ទាំងបេក្ខជនថ្នាក់អាហារូបករណ៍ និងថ្នាក់បង់ថ្លៃ តម្រូវឲ្យឆ្លងកាត់ការប្រឡងដែលមាន២ដំណាក់កាល៖
- ការប្រឡងសំណេរផ្នែកភាសាអង់គ្លេស បញ្ហាប្រព័ន្ធផ្សព្វផ្សាយ និងចំណេះដឹងទូទៅ និងវប្បធម៌ជាភាសាខ្មែរ។
- ការសម្ភាសផ្ទាល់មាត់។