ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ស្ថិតក្រោមមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ DMC ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ។
កម្មវិធីសិក្សាត្រូវបានរៀបចំឡើង ដោយប្រើភាសាអង់គ្លេសជាគោល ដើម្បីបណ្ដុះបណ្ដាលនិស្សិតទៅលើជំនាញ៖
- បោះពុម្ភផ្សាយ (សរសេរព័ត៌មាន/រាយការណ៍ព័ត៌មានស៊ីជម្រៅ/ កែសម្រួលអត្ថបទ)
- ផ្សាយតាមរលកធាតុអាកាស (វិទ្យុ និងទូរទស្សន៍)
- ផ្សព្វផ្សាយចម្រុះ និងអ្នកសារព័ត៌មានអនឡាញ
- សារព័ត៌មានរូបថត
- សារគមនាគមន៍
- ស្រាវជ្រាវ និងទ្រឹស្ដីប្រព័ន្ធផ្សព្វផ្សាយ
- ច្បាប់ និងក្រមសីលធម៌នៃប្រព័ន្ធផ្សព្វផ្សាយ
- ចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយ
- សាព័ត៌មានសហគ្រិនភាព
- ភាសាខ្មែរ និងអង់គ្លេស
- ទំនាក់ទំនងសាធារណៈ
- ផ្សាយពាណិជ្ជកម្ម និងទីផ្សារ
- ប្រវត្តិសាស្ត្រកម្ពុជា និងពិភពលោក
- ការប្រើប្រាស់កុំព្យូទ័រសម្រាប់ការងារប្រព័ន្ធផ្សព្វផ្សាយ
- រចនាក្រាហ្វិក
- គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ
- គ្រប់គ្រងការផលិតព័ត៌មាន
- គ្រប់គ្រងគម្រោង និងផលិតកម្ម