មហាវិទ្យាល័យបុរាណវិទ្យា
- ចំនួន ៣០នាក់
- លក្ខខណ្ឌ៖ សិស្សមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- បេក្ខជនឆ្លងកាត់ការប្រឡងអំពីប្រវត្តិប្រាសាទ និងបុរាណដ្ឋាននៅប្រទេសកម្ពុជា រយៈពេល ៦០នាទី
មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយកម្ម
- ចំនួន ៣០នាក់
- លក្ខខណ្ឌ៖ សិស្សមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- បេក្ខជនឆ្លងកាត់ការប្រឡងអំពីគំនូរមើលឃើញ គូរដោយប្រើខ្មៅដៃ រយៈពេល ៦០នាទី
មហាវិទ្យាល័យសិល្បៈសូនរូប
- សាលាមធ្យមវិចិត្រសិល្បៈ៖ ជំនាញតុបតែងលំអ ៥នាក់, គំនូរសារគមនាគមន៍ ៥នាក់, គំនូរវិចិត្រកម្ម ៥នាក់, ចម្លាក់ទំនើប ៥នាក់។
- គ្រឹះស្ថានសិក្សាចំណេះទូទៅ៖ ជំនាញតុបតែងលំអ ១០នាក់, គំនូរសារគមនាគមន៍ ១០នាក់, គំនូរវិចិត្រកម្ម ១០នាក់, ចម្លាក់ទំនើប ១០នាក់។
- លក្ខខណ្ឌ៖ សិស្សមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- បេក្ខជនមកពីគ្រឹះស្ថានសិក្សាចំណេះទូទៅ ត្រូវឆ្លងកាត់ការប្រឡងអំពីគំនូរ មើលឃើញ គូរដោយប្រើខ្មៅដៃ រយៈពេល ៦០នាទី
- បេក្ខជនមកពីសាលាមធ្យមវិចិត្រសិល្បៈ (ជំនាញតុបតែងលំអ, គំនូរសារគមនាគមន៍, គំនូរវិចិត្រកម្ម) ត្រូវឆ្លងកាត់ការប្រឡងគូរគំនូរប្រើពណ៌ទឹក និងជំនាញចម្លាក់ទំនើប ត្រូវប្រឡងគំនូរប្រើខ្មៅដៃ។
មហាវិទ្យាល័យតូរ្យតន្ត្រី
- ចំនួន ៣០នាក់
- លក្ខខណ្ឌ៖ សិស្សមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
- បេក្ខជនឆ្លងកាត់ការប្រឡងឯកទេសជំនាញ (៣០នាទី) និងទ្រឹស្តីតន្រ្តី (៩០នាទី)
មហាវិទ្យាល័យសិល្បៈនាដសាស្ត្រ
- ចំនួន ៣០នាក់
- បេក្ខជនឆ្លងកាត់ការប្រឡងអំពីនិពន្ធរឿងខ្លីៗ រយៈពេល ១២០នាទី