ថ្នាក់បរិញ្ញាបត្រ

សាលាជាតិកសិកម្មព្រែកលៀប ផ្ដល់ការអប់រំថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ ក្នុងមុខវិជ្ជាដូចខាងក្រោម៖

  1. វិទ្យាសាស្ត្រកសិកម្ម
  2. វិទ្យាសាស្ត្រព្រៃឈើ
  3. វិទ្យាសាស្ត្រជលផល
  4. ឱសថសត្វ
  5. វិទ្យាសាស្ត្រសត្វ
  6. បន្លែ
  7. កសិកម្ម និងអភិវឌ្ឍជនបទ
  8. សេដ្ឋកិច្ចកសិកម្ម
  9. ផលិតចំណីអាហារ
  10. ជីវជាតិ និងសុខភាព
  11. វិស្វកម្មកសិកម្ម និងសំណង់ជនបទ
  12. សុរិយោដី និងគ្រប់គ្រងដី
  13. កុំព្យូទ័រ
  14. ភាសាអង់គ្លេស
  15. មីក្រូហិរញ្ញវត្ថុ
  16. សេដ្ឋកិច្ច នយោបាយ កសិកម្ម និងអាហារ

កម្មវិធីសិក្សារបស់សាលាជាតិកសិកម្មព្រែកលៀប គឺឆ្លើយតបទៅនឹងតម្រូវការធនធានមនុស្សនៅក្នុងវិស័យកសិកម្ម។ នៅឆ្នាំបញ្ចប់ការសិក្សា សិស្សត្រូវធ្វើការស្រាវជ្រាវរយៈពេល៦ខែ ព្រមទាំងសរសេរនិក្ខេបបទ និងត្រូវធ្វើបទបង្ហាញការពារនិក្ខេបបទដើម្បីអាចបញ្ចប់ការសិក្សាបាន។

កម្មវិធីសិក្សា B.Sc គឺជាកម្មវិធីសិក្សាមានរយៈពេល៤ឆ្នាំ (១២៧ ក្រេឌីត)

  1. ឆ្នាំសិក្សាមូលដ្ឋានផ្ដោតទៅលើចំណេះដឹងផ្នែកកសិកម្មទូទៅ វិទ្យាសាស្ត្រទូទៅ កុំព្យូទ័រ និងភាសាអង់គ្លេស។
  2. សិស្សនឹងសិក្សាទៅតាមជំនាញឯកទេស ដែលផ្ដោតសំខាន់ទៅលើការពនុវត្ត និងកម្មសិក្សា។
  3. សិស្សត្រូវធ្វើការស្រាវជ្រាវរយៈពេល៦ខែ ព្រមទាំងសរសេរនិក្ខេបបទ និងត្រូវធ្វើបទបង្ហាញការពារនិក្ខេបបទដើម្បីអាចបញ្ចប់ការសិក្សាបាន។
  4. សិស្សដែលជោគជ័យនឹងទទួលបានសញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ

លក្ខណ្ឌចុះឈ្មោះ

  1. បេក្ខជនត្រូវតែមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលត្រូវបានក្រសួងអប់រំជ្រើសរើសសម្រាប់ផ្ដល់អាហារូបករណ៍។
  2. សម្រាប់សិស្សដែលមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃស្មើអាចចុះឈ្មោះសិក្សាចង់ថ្លៃបាន។

ថ្នាក់បរិញ្ញាបត្ររង

  1. កសិកម្ម
  2. ព្រៃឈើ
  3. ជលផល
  4. ផលិតកម្ម និងសុខភាពសត្វ
  5. បន្លែ
  6. កសិកម្ម និងអភិវឌ្ឍជនបទ
  7. សេដ្ឋកិច្ចកសិកម្ម
  8. ផលិតចំណីអាហារ
  9. វិស្វកម្មកសិកម្ម និងសំណង់ជនបទ
  10. ជីវជាតិ និងសុខភាព
  11. សុរិយោដី និងគ្រប់គ្រងដី
  12. កុំព្យូទ័រ
  13. ភាសាអង់គ្លេស
  14. មីក្រូហិរញ្ញវត្ថុ
  15. សេដ្ឋកិច្ច នយោបាយ កសិកម្ម និងអាហារ
ឈ្មោះសាលា
Prek Leap National College of Agriculture (PNCA)​
គេហទំព័រសាលា
លេខទូរស័ព្ទ
អាសយដ្ឋានអុីមែល
អាសយដ្ឋាន
មហាវិថីសហព័ន្ធរុស្ស៊ី
ខណ្ឌ
ខណ្ឌសែនសុខ
ទីក្រុង
ភ្នំពេញ