សាលាជាតិកសិកម្មព្រែកលៀបមានទីតាំងនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ វាត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៧ ដែលមានឈ្មោះថាមជ្ឈមណ្ឌល Red Corn Genetic ហើយបានក្លាយទៅជាវិទ្យាស្ថានបណ្ដុះបណ្ដាលកសិកម្ម នៅក្នុងឆ្នាំ១៩៥១។ នៅទសវត្ស៦០ ក្រោមជំនួយពីសហរដ្ឋអាមេរិក សាលាជាតិកសិកម្មព្រែកលៀបបានរៀបចំកម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា ជំនាញកសិកម្ម។ ដោយសារតែសង្គ្រាមវាត្រូវបានបិទទ្វារនៅឆ្នាំ១៩៧៥ ហើយបើកដំណើរការឡើងវិញនៅឆ្នាំ១៩៨៤។ កាលពីឆ្នាំ២០០២ សាលាជាតិកសិកម្មព្រែកលៀបបានក្លាយជា គ្រឹះស្ថានអប់រំរបស់រដ្ឋ ដែលផ្ដល់ការអប់រំថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងផ្នែកវិទ្យាសាស្ត្រកសិកម្ម។

សាលាជាតិកសិកម្មព្រែកលៀបមានទីធ្លា៨ហិកតា ដីកសិដ្ឋាន ១៨ហិកតា នៅក្នុងខេត្តតាកែវ និង៣០០ហិកតាទៀតនៅក្នុងខេត្តកំពង់ស្ពឺ។

ចក្ខុវិស័យ

សាលាជាតិកសិកម្មព្រែកលៀប (កពល) មានចក្ខុវិស័យ នឹងក្លាយជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល និងស្រាវជ្រាវផ្នែក កសិកម្មនាំមុខមួយនៅកម្ពុជា។

បេសកម្ម

បេសកកម្មរបស់ កពល គឺ៖

  • បណ្តុះបណ្តាលប្រកបដោយការច្នៃប្រឌិត ឆ្ពោះទៅរកការ​ត្រិះរិះពិចារណា បទពិសោធន៍ជាក់ស្តែង និងសហប្រតិ បត្តិការ។
  • ជំរុញការងារស្រាវជ្រាវ ដែលរួមចំណែកដល់ការកសាងចំណេះដឹង និងគោលនយោបាយ។
  • កសាងសហគ្រិនភាព និងអាកប្បកិរិយាដែលឆ្លើយតបដោយប្រសិទ្ធភាពចំពោះការប្រែប្រួល ក្នុងជីវិតនិងការងារ។
  • រួមចំណែកអភិវឌ្ឍន៍សហគមន៍តាមរយៈសកម្មភាពសង្គមនិងវប្បធម៌។

គុណតម្លៃ

គុណតម្លៃរបស់ កពល គឺ៖

  • ជឿជាក់លើគុណភាព ការច្នៃប្រឌិត និងការបង្កើតថ្មី។
  • ឲ្យតម្លៃលើ សមត្ថភាពវិជ្ជាជីវៈ និងការត្រិះរិះពិចារណា។
  • ប្រាស្រ័យទាក់ទង និងធ្វើការជាមួយគ្នា ប្រកបដោយការគោរព ។
  • ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន និងពុះពារដើម្បីជោគវាសនារបស់ខ្លួន។

បរិក្ខាសិក្សា

  • បន្ទប់ពិសោធន៍
  • បណ្ណាល័យស្រាវជ្រាវ
  • E-Learning
ឈ្មោះសាលា
Prek Leap National College of Agriculture (PNCA)​
គេហទំព័រសាលា
លេខទូរស័ព្ទ
អាសយដ្ឋានអុីមែល
អាសយដ្ឋាន
មហាវិថីសហព័ន្ធរុស្ស៊ី
ខណ្ឌ
ខណ្ឌសែនសុខ
ទីក្រុង
ភ្នំពេញ