វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ សូមជូនដំណឹងឲ្យសាធារណៈជនជ្រាបថា៖ នៅក្នុងឆ្នាំសិក្សា ២០១៨ - ២០១៩ ខាងមុខនេះ វិទ្យាស្ថាននឹងជ្រើសរើសសិស្សទាំង២ភេទ ឲ្យចូលរៀន ផ្នែកបច្ចេកវិទ្យាដែលមាន ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាំបត្ររង ទាំងថ្នាក់អាហារូបករណ៍ និងថ្នាក់បង់ថ្លៃ តាមលក្ខណ្ឌដូចខាងក្រោមនេះ៖

កម្រិតសញ្ញាបត្រ មុខជំនាញ រយៈពេលសិក្សា និងចំនួននិស្សិតដែលត្រូវជ្រើសរើស

កំរិតសិក្សា វិស្វ័កម្មអគ្គីនី វិស្វ័កម្មសំណង់ស៊ីវិល វិស្វ័កម្មអេឡិចត្រូនិក បច្ចេកវិទ្យាព័ត៌មាន
អាហារូបករណ៍ បង់ថ្លៃ អាហារូបករណ៍ បង់ថ្លៃ អាហារូបករណ៍ បង់ថ្លៃ អាហារូបករណ៍ បង់ថ្លៃ
អនុបណ្ឌិត (២ឆ្នាំ) ៣០នាក់ ៣០នាក់ ៣០នាក់
បរិញ្ញាបត្រ (៤ឆ្នាំកន្លះ) ៤០នាក់ ១៥០នាក់ ៤០នាក់ ១៥០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់
បរិញ្ញាបត្ររង (២ឆ្នាំ) ៤០នាក់ ១៥០នាក់ ៤០នាក់ ១៥០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់
បច្ចេកទេស និងវិជ្ជាជីវៈ (៣ឆ្នាំ) ៤០នាក់ ៤០នាក់ ៤០នាក់

ផ្នែកពាណិជ្ជសាស្ត្រ

កំរិតសិក្សា គណនេយ្យ ហិរញ្ញវត្ថុ គ្រប់គ្រង ទីផ្សារ បច្ចេកវិទ្យាព័ត៌មាន
អាហារូបករណ៍ បង់ថ្លៃ អាហារូបករណ៍ បង់ថ្លៃ អាហារូបករណ៍ បង់ថ្លៃ អាហារូបករណ៍ បង់ថ្លៃ
អនុបណ្ឌិត (២ឆ្នាំ) ៣០នាក់ ៣០នាក់ ៣០នាក់
បរិញ្ញាបត្រ (៤ឆ្នាំកន្លះ) ៤០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់
បរិញ្ញាបត្ររង (២ឆ្នាំ) ៤០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់ ៤០នាក់

លក្ខណ្ឌនៃការជ្រើសរើស

ថ្នាក់សិក្សាបង់ថ្លៃ

  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យា និងពាណិជ្ជសាស្ត្រ សម្រាប់អ្នកមានបរិញ្ញាបត្របច្ចេកវិទ្យា និងអ្នកមានបរិញ្ញាបត្រពាណិជ្ជសាស្ត្រ។
  • ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងពាណិជ្ជសាស្ត្រ សម្រាប់បេក្ខជនណាដែលមានសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើអាចចូលរៀននៅឆ្នាំទី១ តែបើបេក្ខជនណាដែលមានបរិញ្ញាបត្ររងត្រូវនឹងឯកទេសខាងលើ អាចចូលរៀននៅឆ្នាំទី៣បាន។
  • ថ្នាក់បរិញ្ញាបត្ររងបច្ចេកវិទ្យា និងពាណិជ្ជសាស្ត្រសម្រាប់បេក្ខជនដែលប្រឡងធ្លាក់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងអ្នកមានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣។

ថ្នាក់អាហារូបករណ៍

  • កម្រិតវប្បធម៌

    • សម្រាប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងពាណិជ្ជសាស្ត្រ បរិញ្ញាបត្ររងបច្ចេកវិទ្យា និងពាណិជ្ជសាស្ត្រ បេក្ខជនត្រូវមាន ព្រឹត្តិបត្រលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ ២០១៤ រហូតដល់ឆ្នាំ២០១៨។
    • សម្រាប់ថ្នាក់បច្ចេកទេស និងវិជ្ជាជីវៈ បេក្ខជនត្រូវមានចំណេះដឹងយ៉ាងទាបបំផុត រៀនចប់ថ្នាក់ទី៩ចំណេះទូទៅ និងបេក្ខជនណាដែលមានវិញ្ញាបនបត្រថ្នាក់ស្ពានចម្លង។
  • ត្រូវមានអាយុពី១៥ ទៅ៣៥ឆ្នាំ។

  • ត្រូវមានសុខភាព និងកាយសម្បទាល្អ។

  • ការជ្រើសរើស៖

    • សម្រាប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងពាណិជ្ជសាស្ត្រ បរិញ្ញាបត្ររងបច្ចេកវិទ្យា និងពាណិជ្ជសាស្ត្រ បេក្ខជនត្រូវបានជ្រើសរើសដោយផ្អែកទៅលើ ព្រឹត្តិបត្រលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។
    • សម្រាប់ថ្នាក់បច្ចេកទេស និងវិជ្ជាជីវៈ ត្រូវធ្វើតេស្ត និងសំណួរផ្ទាល់មាត់។

សំណុំលិខិតដែលត្រូវបំពេញ

  • ពាក្យសុំប្រឡង (មានបិទតែមប្រិ៍ ៦០០រៀល) ១ច្បាប់
  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬព្រឹត្តិបត្រលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ១ច្បាប់
  • លិខិតបញ្ជាក់បានរៀនចប់ថ្នាក់ទី៩ ឬសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬសញ្ញាបត្រដែលមានតម្លៃស្មើ (ចំពោះថ្នាក់បច្ចេកទេស និងវិជ្ជាជីវៈ) ១ច្បាប់
  • ជីវប្រវត្តិសង្ខេប ២ច្បាប់
  • រូបថតថ្មី ថតចំពីមុខ គ្មានពាក់វែនតា (៤ X ៦) ៣សន្លឹក
  • បង្កាន់ដៃបង់ប្រាក់សុំសិទ្ធប្រឡង ១ច្បាប់
  • បង្កាន់ដៃទទួលពាក្យសុំប្រឡង ១ច្បាប់
  • លិខិតបញ្ជាក់កាយសម្បទាផ្ដល់ក្រោយពេលប្រឡង ១ច្បាប់

ចំពោះបេក្ខជនដែលមានស្ថានភាពក្រីក្រ អ្នកនៅតំបន់ដាច់ស្រយាល និងសិស្សនារី មានអាទិភាពទទួលអាហារូបករណ៍ចំនួន១០ភាគរយ ក្នុងផ្នែកនីមួយៗ។

ដោយឡែកអ្នកដែលមានស្ថានភាពក្រីក្រ ត្រូវមានឯកសារ០២ច្បាប់ ភ្ជាប់មកជាមួយថែមទៀត៖

  • សេចក្ដីបញ្ជាក់ត្រឹមត្រូវពីរដ្ឋអំណាចថ្នាក់ឃុំ ឬសង្កាត់ អំពីភាពក្រីក្រ និងទីកន្លែងស្នាក់នៅ
  • ប័ណ្ណគ្រួសារថតចម្លងតាមផ្លូវច្បាប់ ១ច្បាប់។

ការទទួលពាក្យ៖

ចាប់ពីការផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧៖០០ ជាកំហិត។

កន្លែងទទួលពាក្យ៖

ការិយាល័យទំនាក់ទំនងចុះឈ្មោះចូលរៀ​ន នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។

កាលបរិច្ឆេទជ្រើសរើស៖

  • ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ (សម្រាប់ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា ថ្នាក់បរិញ្ញាបត្រពាណិជ្ជសាស្ត្រ និងបរិញ្ញាបត្ររងបច្ចេកវិទ្យា និងពាណិជ្ជសាស្ត្រ)។
  • ធ្វើតេស្ត និងសំណួរផ្ទាល់មាត់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ (សម្រាប់ថ្នាក់បច្ចេកទេស និងវិជ្ជាជីវៈ)។

មណ្ឌលជ្រើសរើស និងធ្វើតេស្ត៖

នៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ។

ចំពោះព័ត៌មានលម្អិតផ្សេងៗទៀត សូមអញ្ជើញផ្នែកអប់រំ នៃវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសព័ន្ធរុស្សី ច្រកចូលខាងកើតក្រុមហ៊ុន Metfone និងវត្តទឹកថ្លាចម្ងាយ១០១ម៉ែត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ រាល់មោ៉ងធ្វើការ។

ទូរស័ព្ទ៖

០១២ ៨២៦ ៤០៤, ០១១ ៧៦០ ០០០, ០១២ ៦៥៥ ៦៤៤, ០១៦ ៥២៨ ៨០០, ០១២ ៥១៥ ៥៨៤, ០១២ ៧០៧ ៥៤៤, ០១៧ ៣៥៥ ២៨៣, ០១៥ ២០៦ ០៥៦, ០៨៦ ៤៧៧ ៧៤៦, ០៩៨ ៦៩៦ ០០៥។

ឈ្មោះសាលា
Preah Kossomak Polytechnic Institute
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 12 655 644

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា
ខណ្ឌ
ខណ្ឌសែនសុខ
ទីក្រុង
ភ្នំពេញ