មិនបានផ្ទៀងផ្ទាត់
វិទ្យាស្ថានបច្ចេកទេសព្រះកុសុមៈ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ដែលកាលនោះវាមានឈ្មោះជាភាសាបារាំងថា «Centre de formation Professionelles des cardes Technique (CENFOCAT)»។ នៅក្នុងឆ្នាំ១៩៨១ វាក៏បានប្ដូរឈ្មោះទៅជា «Soviet-Cambodia Friendship Technical and Vocational Training Center»។ រហូតដល់ឆ្នាំ២០០១ ទើបបានប្ដូរឈ្មោះទៅជា វិទ្យាស្ថានបច្ចេកទេសព្រះកុសុមៈ។ វិទ្យាស្ថាននេះ គឺជាគ្រឹះស្ថានអប់រំរដ្ឋ ដែលផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញបច្ចេកទេស និងពាណិជ្ជកម្ម។ បច្ចុប្បន្ននេះ វិទ្យាស្ថានបច្ចេកទេសព្រះកុសុមៈ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ដែលត្រូវបានគេទទួលស្គាល់ថាជាមជ្ឈមណ្ឌលឧត្តម សម្រាប់ការអប់រំវិជ្ជាជីវៈ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងខិតខំប្រឹងប្រែងឈានមុខគេក្នុងវិស័យ TVET នៃប្រទេសកម្ពុជា។ ដើម្បីចូលរួមចំណែកអោយកាន់តែមានប្រសិទ្ធភាព និងភាពវិជ្ជមាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាតាមរយៈការផលិតបច្ចេកទេសដែលមានសមត្ថភាពសម្រាប់ឧស្សាហកម្ម និងសង្គមទាំងមូលតាមរយៈការបង្រៀនប្រកបដោយភាពច្នៃប្រឌិត។
វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្តេជ្ញាផ្តល់នូវការអប់រំប្រកបដោយគុណភាព ជាមួយនឹងវគ្គសិក្សាដែលមានតម្លៃសមរម្យ សម្រាប់និស្សិតក្នុងវិស័យវិស្វកម្មដូចជា អគ្គីសនី អេឡិចត្រូនិច សំណង់ស៊ីវិល គ្រប់គ្រងអាជីវកម្ម ដូចជាទីផ្សារ គ្រប់គ្រង និងគណនេយ្យ។ ដូចនេះ និស្សិតដែលបញ្ចប់ការសិក្សា គឺមានលក្ខណៈប្រកួតប្រជែង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមាន ការប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍប្រទេស។