ខាងក្រោមនេះគឺជាគម្រោងបង់ថ្លៃសិក្សា និងសេវាផ្សេងៗនៅសាកលវិទ្យាល័យផារ៉ាហ្គន៖

ដំណើរការដាក់ពាក្យចូលរៀន៖

  1. ពាក្យសុំប្រឡង ៥ដុល្លារ
  2. មកប្រឡងយកអាហារូបករណ៍
  3. ការបំពេញបែបបទចូលរៀន ១០ដុល្លារ
  4. ការប្រឡងធ្វើតេស្តភាសាអង់គ្លេស
  5. ចុះឈ្មោះ និងបង់ថ្លៃសិក្សា ៥០០ដុល្លារ
  6. ចូលរៀនឆ្នាំទី១ / ថ្នាក់ត្រៀមភាសា

លក្ខណ្ឌចុះឈ្មោះសិក្សា៖

  • សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬលិខិតបញ្ជាក់ពីសាលាថាអ្នកនឹងបញ្ចប់ការសិក្សានៅក្នុងឆ្នាំនេះ។
  • បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
  • បានប្រឡងជាប់ការធ្វើតេស្តភាសាអង់គ្លេសរបស់សាកលវិទ្យាល័យផារ៉ាហ្គន ឬមានពិន្ទុ IELT 5.5 ឬពិន្ទុ TOEFL IBT 60
  • បានប្រឡងជាប់ការធ្វើតេស្តចូលរៀនរបស់សាកលវិទ្យាល័យផារ៉ាហ្គន សម្រាប់មហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ។
  • មានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន។
  • បំពេញបែបបទចូលរៀនបានត្រឹមត្រូវ។
  • រូបថតទំហំ ៣គុណ៤ ចំនួន៤សន្លឹក។
មហាវិទ្យាល័យ តម្លៃសិក្សាក្នុង១ឆមាស
វិស្វកម្ម ២,០០០ដុល្លារ
ព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ ១,៥០០ដុល្លារ
វិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច ១,២៥០ដុល្លារ
ថ្នាក់ត្រៀមភាសាអង់គ្លេស ១,០០០ដុល្លារ

ចំណាំ៖ សិស្សត្រូវតម្រូវឲ្យបង់ថ្លៃ ៥០០ដុល្លារ សម្រាប់ការចុះឈ្មោះចូលរៀន បន្ទាប់មកត្រូវបង់ថ្លៃបន្ថែមដូចតារាងតម្លៃខាងលើ អាស្រ័យតាមជំនាញសិក្សាដែលបានជ្រើសរើស។

ឈ្មោះសាលា
Paragon International University
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 996 111
+855 17 996 111
+855 15 996 111

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#8, ផ្លូវ៣១៥, បឹងកក់១
ខណ្ឌ
ទួលគោក
ទីក្រុង
ភ្នំពេញ