បានផ្ទៀងផ្ទាត់
កម្មវិធីផ្លាស់ប្តូរការសិក្សារយៈពេលខ្លីរបស់សាកលវិទ្យាល័យផារ៉ាហ្គន ត្រូវបានរៀបចំឡើងដើម្បីឲ្យនិស្សិតថ្នាក់បរិញ្ញាបត្រមានឱកាសសិក្សាមុខវិជ្ជាដែលបង្រៀនជាភាសាអង់គ្លេសបានកាន់តែច្រើន និងទូលំទូលាយ។ ការផ្ដល់ជូនមាននៅក្នុងមហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យព័ត៌មាន និងបច្ចេកវិទ្យាកុំព្យូទ័រ មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងសេដ្ឋកិច្ច។
ដើម្បីទទួលបានឱកាសផ្លាស់ប្ដូរការសិក្សា និស្សិតត្រូវតែមានការតែងតាំងពីសាកលវិទ្យាល័យដើម ហើយត្រូវបង់ថ្លៃសិក្សា និងការចំណាយផ្សេងៗនៅសាកលវិទ្យាល័យដើម។
សម្រាប់ការផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេស សូមស្វែងរកព័ត៌មានឱកាសទៅសិក្សានៅសាកលវិទ្យាល័យដៃគូររបស់ផារ៉ាហ្គនទូទាំងពិភពលោកដែលអាចមានរយៈពេល១ឆមាស ឬ១ឆ្នាំ។
បន្ថែមពីលើនេះព័ត៌មានទាំងនោះក៏មាននៅលើគេហទំព័ររបស់សាកលវិទ្យាល័យផារ៉ាហ្គនផងដែរ។
ឈ្មោះសាកលវិទ្យាល័យ | ជំនាញ | ព័ត៎មានលំអិត | ប្រទេស |
---|---|---|---|
Epoka University | វិស្វ័កម្មកុំព្យូទ័រ វិស្វ័កម្មសំណង់ស៊ីវិល វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ ធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រងពាណិជ្ជកម្ម | ១ ឆមាស | ប្រទេសអាល់បានី |
Hunan University | មហាវិទ្យាល័យវិស្វ័កម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ និងព័ត៌មានវិទ្យា | កម្មវិធីផ្លាស់ប្តូរ និងថ្នាក់អនុបណ្ឌិត | ប្រទេសចិន |
VIT University | មហាវិទ្យាល័យវិស្វ័កម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ និងព័ត៌មានវិទ្យា | កម្មវិធីផ្លាស់ប្តូរ | ប្រទេសឥណ្ឌា |
Ishik University | សាកលវិទ្យាល័យ | កម្មវិធីផ្លាស់ប្តូរ ការទស្សនាមហាវិទ្យាល័យ | ប្រទេសអ៊ីរ៉ាក់ |
Malaya University | ទំនាក់ទំនងអន្តរជាតិ និងសិក្សាអំពីអាស៊ីអាគ្នេយ៍ | កម្មវិធីផ្លាស់ប្តូរ | ប្រទេសម៉ាឡេស៊ី |
Massey University | ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ | បញ្ចុះ ១៥% ទៅលើតំលៃសិក្សាសំរាប់កម្មវិធីថ្នាក់អនុបណ្ឌិត | ប្រទេសញូវហ្ស៊េឡែន |
California University of Pennsylvania | មហាវិទ្យាល័យវិទ្យាសាស្ត្រកុំព្យូទ័រ និងព័ត៌មានវិទ្យា | កម្មវិធី ២+២ | សហរដ្ឋអាមេរិក |
American University | តាមដេប៉ាតឺម៉ង់ | ជួបជាមួយនិស្សិតដែលស្ថិតនៅក្នុងកម្មវិធី AU's Washington Semester(WSP) នៅ School of Professional & Extended Studies (SPExS) (សំរាប់និស្សិតឆ្នាំទី៣ និងទី៤) | សហរដ្ឋអាមេរិក |
Suleyman Demirel University | តាមដេប៉ាតឺម៉ង់៖ វិទ្យាសាស្ត្ររដ្ឋបាល និងសេដ្ឋកិច្ច វិទ្យាសាស្ត្រធម្មជាតិ និងវិស្វ័កម្ម វិទ្យាសាស្ត្រអប់រំ និងទស្សនៈវិទ្យា ច្បាប់ និងវិទ្យាសាស្ត្រសង្គម | កម្មវិធីផ្លាស់ប្តូរ | ប្រទេសកាហ្សាក់ស្ថាន |
University of Algarve | តាមដេប៉ាតឺម៉ង់ | កម្មវិធីផ្លាស់ប្តូររវាងសម្មាជិក | ប្រទេសព័រទុយហ្គាល់ |
Sothern University of Science and Technology (SUSTech) | CS and MIS | កម្មវិធីផ្លាស់ប្តូរ ទស្សនាមហាវិទ្យាល័យ | Shenzhen, ប្រទេសចិន |
The Institute of Central Asian Studies (ICAS), Hankuk University of Foreign Studies | ទំនាក់ទំនងអន្តរជាតិ និងវិទ្យាស្ថានសិក្សាអំពីអាស៊ីកណ្តាល (ICAS) | កម្មវិធីផ្លាស់ប្តូរសំរាប់អ្នកស្រាវជ្រាវ Exchange of អ្នកស្រាវជ្រាវ (ចូលរួមគម្រោងស្រាវជ្រាវ) | កូរ៉េខាងត្បូង |
Harbin Institute of Technology | មហាវិទ្យាល័យវិស្វ័កម្ម | អាហារូបករណ៍រដ្ឋសំរាប់ថ្នាក់អនុបណ្ឌិត និងបណ្ឌិត | ប្រទេសចិន |
President University | មហាវិទ្យាល័យបច្ចេកទេសកម្ពុជា និងព័ត៌មានវិទ្យា | កម្មសិក្សា និងកម្មវិធីហ្វឹកហ្វឺននៅពេលបំញេញការងារសំរាប់និស្សិត | ប្រទេសឥណ្ឌូនេស៊ី |
Panyapiwat Institute of Management (PIM) | អាហារូបករណ៍ពេញលេញមួយកន្លែង | អាហារូបករណ៍ដើម្បីចូលរួមកម្មវិធី MBA អន្តរជាតិ | ប្រទេសថៃ |
Mahidol University (International College) | វិទ្យាសាស្ត្រនយោបាយ និងទំនាក់ទំនងអន្តរជាតិ | ស្រាវជ្រាវ/កម្មសិក្សារក្នុងកិច្ចសហប្រតិបត្តិការកម្មវិធី (សុខាភិបាល, វិទ្យាសាស្រ្តសង្គម, ភាសា, វប្បធម៌ និងការសិក្សាជនជាតិភាគតិច) | ប្រទេសថៃ |
University of the Philippines, Diliman | តាមដេប៉ាតឺម៉ង់ | កម្មវិធីផ្លាស់ប្តូរ | ប្រទេសហ្វីលីពីន |
Woosong University | ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្ម សាលាពាណិជ្ជកម្មអន្តរជាតិ SolBridge និង សាលាអន្តរជាតិ Sol | កម្មវិធីផ្លាស់ប្តូរ (សញ្ញាប័ត្រ២) | ប្រទេសកូរ៉េខាងត្បូង |
Liaoning Communication University | ទូទៅ | កម្មវិធីផ្លាស់ប្តូរ ទស្សនាមហាវិទ្យាល័យ | ប្រទេសចិន |
Hankuk University of Foreign Studies | ដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ | កម្មវិធីផ្លាស់ប្តូរ ទស្សនាមហាវិទ្យាល័យ | ប្រទេសកូរ៉េខាងត្បូង |
King Mongkut’s University of Technology Thonburi | ទូទៅ | កម្មវិធីផ្លាស់ប្តូរនិស្សិត និងមហាវិទ្យាល័យ | ប្រទេសថៃ |
College of Arts Media, and Technology Chiang Mai University | ទូទៅ | កម្មវិធីផ្លាស់ប្តូរនិស្សិត និងមហាវិទ្យាល័យ | ប្រទេសថៃ |
ព័ត៌មានបន្ថែមអំពីការផ្លាស់ប្ដូរការសិក្សា និងកម្មវិធីសិក្សានៅក្រៅប្រទេសនឹងត្រូវធ្វើបច្ចុន្នភាពនៅលើគេហទំព័ររបស់សាកលវិទ្យាល័យ។