មហាវិទ្យាល័យវិស្វកម្ម

  • វិស្វកម្មរ៉ូបូតនិងស្វ័យប្រវត្តិកម្ម
  • វិស្វកម្មអគ្គិសនីនិងអេឡិចត្រូនិច
  • វិស្វកម្មថាមពលអគ្គិសនី
  • វិស្វកម្មប្រព័ន្ធត្រួតពិនិត្យ
  • វិស្វកម្មអេឡិចត្រូនិកនិងទូរគមនាគមន៍
  • វិស្វកម្មមេកាត្រូនិក
  • វិស្វកម្មយានយន្ត
  • វិស្វកម្មគ្រឿងម៉ាស៊ីន
  • វិស្វកម្មអវកាស
  • វិស្វកម្មឧស្សាហកម្ម
  • វិស្វកម្មសន្តិសុខតាមប្រព័ន្ធអ៊ីធឺណិត និងភាពវៃឆ្លាតសម្បនិម្មិត
  • វិស្វកម្មប្រព័ន្ឌឌីជីថល

មហាវិទ្យាល័យសិល្បៈ មនុស្សសាស្រ្ត និង វិទ្យាសាស្រ្តសង្គម

  • ការច្នៃម៉ូតផលិតផល
  • បង្រៀនភាសាអង់គ្លេស
  • បកប្រែភាសាអង់គ្លេស
  • ធុរ:កិច្ច និងពាណិជ្ជកម្មភាសាអង់គ្លេស
  • បង្រៀនភាសាចិន
  • ភាសាចិនក្នុងការទំនាក់ទំនងវិជ្ជាជីវៈ
  • បកប្រែភាសាចិន
  • ភាពជាអ្នកដឹកនាំនិងគ្រប់គ្រងការអប់រំ
  • ការអប់រំនិងការបណ្តុះបណ្តាល
  • បច្ចេកវិទ្យាអប់រំ
  • ប្រព័ន្ឋផ្សព្វផ្សាយ និងបច្ចេកវិទ្យាទំនាក់ទំនង

មហាវិទ្យាល័យវិទ្យាសាស្រ្តអនុវត្ត

  • គណិតវិទ្យាឧស្សាហកម្មនិងអនុវត្ត
  • ស្ថិតិអនុវត្ត
  • ហិរញ្ញវត្ថុកុំព្យូទ័រនិងការគ្រប់គ្រងហានិភ័យ

មហាវិទ្យាល័យធុរកិច្ច និងគ្រប់គ្រង

  • ការគ្រប់គ្រងសំណង់
  • គ្រប់គ្រងដឹកជញ្ជូន និងឡូជីស្ទីក
  • គ្រប់គ្រងដឹកជញ្ជូន
  • ការគ្រប់គ្រងទៅលើចង្វាក់ផលិតកម្ម
  • ការគ្រប់គ្រងកីឡានិងការកំសាន្ត
  • ការគ្រប់គ្រងផលិតកម្ម
  • ការគ្រប់គ្រងហានិភ័យនិងបញ្ញាធុរកិច្ច
  • ការគ្រប់គ្រងសហគ្រាសធុនតូចនិងមធ្យមប្រកបដោយនវានុវត្តន៍និងសហគ្រិនភាព

មហាវិទ្យាល័យបរិស្ថានសំណង់ប្រកបដោយចីរភាព

  • ស្ថាបត្យកម្ម
  • ការរចនាផ្នែកខាងក្នុង
  • នគរូបនីយកម្ម
  • ការគ្រប់គ្រងអចលនទ្រព្យ
  • រដ្ឋបាលនិងការគ្រប់គ្រងដីធ្លី
  • ការគ្រប់គ្រងថាមពលឧស្សាហកម្ម

លក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន

ជំហានទី១. ព័ត៌មាននៃការសិក្សា

ប្រសិនបើអ្នកចាប់អារម្មណ៍ចង់បន្តការសិក្សានៅសាកលវិទ្យាល័យ CamTech អ្នកអាចរកឃើញព័ត៌មានលម្អិតស្តីពីកម្មវិធីសិក្សាដែលមាននៅក្នុងមហាវិទ្យាល័យនីមួយៗ។ ដើម្បីមើលព័ត៌មានលម្អិតសូមចូលទៅកាន់តំណភ្ជាប់ខាងក្រោម៖

ក) វគ្គសិក្សា៖

ចំពោះរយៈពេលនៃការសិក្សាយើងមានបីវគ្គក្នុងមួយឆ្នាំសិក្សា បេក្ខជនអាចដាក់ពាក្យសុំចុលរៀនបានគ្រប់ពេល។ ទោះជាយ៉ាងណាក្ដីការចុះឈ្មោះត្រូវបិទពីរសប្តាហ៍ មុនពេលការចាប់ផ្ដើមវគ្គសិក្សានីមួយៗ។ កាលបរិច្ឆេទនៃការចុះឈ្មោះគឺអាចនឹងត្រូវបានផ្លាស់ប្តូរ។

កាលបរិច្ឆេទចូលរៀន

  • វគ្គមួយ : ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២
  • វគ្គពីរ : ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ ដល់ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២
  • វគ្គបី : ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដល់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២

កាលបរិច្ឆេទដាក់ពាក្យ

  • វគ្គមួយ : ខែវិច្ឆកា ឆ្នាំ២០២១ ដល់ ខែមករា ឆ្នាំ២០២២
  • វគ្គពីរ : ខែមិនា ឆ្នាំ២០២២ ដល់ ខែឧសភា ឆ្នាំ២០២២
  • វគ្គបី : ខែមិថុនា ឆ្នាំ២០២២ ដល់ ខែកក្កដា ឆ្នាំ២០២២

ខ) វេនសិក្សា

  • វេនព្រឺក : 8:30 am ដល់ 11:30 am (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)
  • វេនថ្ងៃ : 1:30 pm ដល់ 4:30 pm (ថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)

ជំហានទី២. លក្ខខណ្ឌនៃការចូលរៀន

ដើម្បីទទួលបានសិទ្ធិចូលរៀននៅសាកលវិទ្យាល័យ CamTech បេក្ខជនដាក់ពាក្យស្នើសុំត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម :

ក) សម្រាប់សិស្សថ្មី៖

  • វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ រឺលិខិតបញ្ជាក់ណាមួយដែលមានតម្លៃស្មើ ថតចម្លងដោយមានការបញ្ជាក់ (បញ្ជាក់ដោយអាជ្ញាធរមានសមត្ថកិច្ច)
  • សំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណ ឬក៏លិខិតឆ្លងដែន
  • រូបថតថ្មី ៤ x ៦ (សម្លៀកបំពាក់ផ្លូវការ)។

*** វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ រឺលិខិតបញ្ជាក់ណាមួយដែលមានតម្លៃស្មើ អាចប្រគល់ពេលក្រោយសម្រាប់ការប្រឡងចូលរៀន។

ខ) សម្រាប់សិស្សបរទេស៖

  • វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ ឬវិញ្ញាបនបត្រសមមូលច្បាប់ដើម
  • ព្រឹត្តិបត្រពិន្ទុច្បាប់ដើម (ប្រសិនបើមាន)
  • លិខិតណែនាំពីនាយកសាលាសាមី ឬលោកគ្រូបង្រៀនផ្ទាល់
  • លិខិតឆ្លងដែនដែលមានសុពលភាព ៦ ខែគិតត្រឹមថ្ងៃមកដល់ប្រទេសកម្ពុជា
  • វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសាអង់គ្លេស សម្រាប់អ្នកនិយាយភាសាអង់គ្លេសមិនមែនជាជនជាតិដើម (ប្រសិនបើមាន)
  • លិខិតបញ្ជាក់ពីសុខភាព
  • រូបថតថ្មី ៤ x ៦ (សម្លៀកបំពាក់ផ្លូវការ)។

*** វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិ រឺលិខិតបញ្ជាក់ណាមួយដែលមានតម្លៃស្មើ និងព្រឹត្តិបត្រពិន្ទុអាចប្រគល់ពេលក្រោយសម្រាប់ការប្រឡងចូលរៀន។

ជំហានទី៣. ការបំពេញពាក្យស្នើសុំចូលរៀន

ដើម្បីដាក់ពាក្យតាមអនឡាញ បេក្ខជនដាក់ពាក្យសុំត្រូវចុចលើតំណភ្ជាប់ដើម្បីចុះឈ្មោះបង្កើតគណនីឈ្មោះអ្នកប្រើប្រាស់ផ្ទាល់ខ្លួន បន្ទាប់មកធ្វើតាមការណែនាំដូចខាងក្រោម៖

  • បំពេញពាក្យពាក្យសុំចូលរៀនតាមអនឡាញ ដោយភ្ជាប់មកជាមួយនូវរូបថតទំហំ ៤ x ៦ (ដាក់ជា jpg)
  • ភ្ជាប់មកជាមួយ (upload) នូវឯកសារចាំបាច់ផ្សេងៗដែលមានបញ្ជាក់ក្នុងពាក្យស្នើសុំចូលរៀន (ដាក់ជា pdf)
  • បង់ថ្លៃ ១៥ ដុល្លារ សម្រាប់ពាក្យស្នើសុំចូលរៀន

*** បន្ទាប់ពីការដាក់ស្នើសុំ បេក្ខជននឹងទទួលបានការជូនដំណឹងពីខាងសាកលវិទ្យាល័យ តាមរយះអ៊ីម៉ែល។

ជំហានទី៤. ការជ្រើសរើសរបស់គណៈកម្មាធិការ

បន្ទាប់ពីបានពិនិត្យពាក្យស្នើសុំចូលរៀនរួច គណៈកម្មការជ្រើសរើសនិស្សិតរបស់សាកលវិទ្យាល័យ CamTech នឹងសម្រេចចិត្តជ្រើសរើសយកបេក្ខជនដែលបំពេញលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីបន្តនីតិវិធី។ បេក្ខជនដែលត្រូវបានជ្រើសរើសនឹងត្រូវបានជូនដំណឹងតាមទូរស័ព្ទ ឬអ៊ីម៉ែលដោយការិយាល័យទទួលពាក្យចុះឈ្មោះចូលរៀន អំពីកាលវិភាគ៖

  • ប្រឡងជ្រើសរើសនិស្សិតចូលរៀនតាមអនឡាញ ដែលមានវិញ្ញាសាចំនួន ៣គឺ IQ, ភាសាអង់គ្លេស និងមុខវិជ្ជាឯកទេស
  • លទ្ធផលនៃការប្រឡងចូល នឹងត្រូវជូនដំណឹងដល់បេក្ខជនតាមរយៈអ៊ីម៉ែលក្នុងរយៈពេល ៧ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីការប្រឡង។
  • ការដាក់ស្នើវីដេអូរយៈពេល ៣នាទី ដោយផ្អែកលើមុខជំនាញដែលបានជ្រើសរើស (ធ្វើឡើងជាភាសាអង់គ្លេស)
  • ការបញ្ជូនកំណត់ហេតុសិក្សាថ្នាក់ទី ១២ (ឆមាសទី ១ និងទី ២ សំរាប់សិស្សវិទ្យាល័យដែលបញ្ចប់ការសិក្សានៅឆ្នាំសិក្សាបច្ចុប្បន្ន)
  • សម្ភាសន៍តាមអនឡាញដោយគណៈកម្មការជ្រើសរើសនិស្សិតរបស់សាកលវិទ្យាល័យ CamTech (សម្ភាសជាភាសាអង់គ្លេសតាមរយៈ Google Meet) ។
  • លទ្ធផលនៃការសម្ភាសន៍នឹងត្រូវជូនដំណឹងដល់អ្នកដាក់ពាក្យសុំតាមរយៈអ៊ីម៉ែលក្នុងរយៈពេល ៧ថ្ងៃ នៃថ្ងៃធ្វើការបន្ទាប់ពីការសម្ភាសន៍។
  • លិខិតចូលរៀននឹងត្រូវប្រគល់ជូនបេក្ខជនដែលទទួលបានជោគជ័យតាមរយៈអ៊ីម៉ែល។
  • បេក្ខជនដែលទទួលបានជោគជ័យនឹងត្រូវបានអញ្ជើញតាមរយៈអ៊ីមែលដើម្បីចូលរួមក្នុងការតំរង់ទិស។

ចំណាំ:

  • បេក្ខជនដែលជ្រើសរើសចូលរៀនមហាវិទ្យាល័យវិស្វកម្ម មហាវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត និងមហាវិទ្យាល័យបរិស្ថានសំណង់ប្រកបដោយចីរភាព ចំពោះមុខវិជ្ជាឯកទេសគឺបញ្ចូលគ្នារវាង គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យា
  • បេក្ខជនដែលជ្រើសរើសចូលរៀនមហាវិទ្យាល័យដទៃទៀត ចំពោះមុខវិជ្ជាឯកទេសគឺអាស្រ័យទៅលើមុខជំនាញដែលបេក្ខជនបានជ្រើសរើស
  • ការធ្វើតេស្តសមត្ថភាពភាសាអង់គ្លេសអាចត្រូវបានលើកលែង ប្រសិនបើបេក្ខជនមានពិន្ទុ TOEFL iBT ដែលមានសុពលភាពចំនួន ៦០ពិន្ទុ និង ពិន្ទុ IELTS ដែលមានសុពលភាពចំនួន ៥.៥ ឬបេក្ខជនដែលប្រើប្រាស់ភាសាអង់គ្លេសជាភាសាដើមកំណើត។

ជំហានទី៥. ការបង់ប្រាក់

  • ការបង់ប្រាក់គឺនឹងត្រូវបង់តាមធនាគារដែលខាងសាលានឹងរៀបចំ(អាចបង់ជាវគ្គ ឆ្នាំ ឬក៏បង់គ្រប់កម្មវិធីសិក្សាទាំងអស់)

*** សម្រាប់និស្សិតបរទេស CamTech នឹងជួយសម្រួលដល់ការដាក់ពាក្យសុំទិដ្ឋាការនិងកន្លែងស្នាក់នៅរបស់និស្សិត។ រាល់ការចំណាយនឹងត្រូវបង់ដោយនិស្សិតខ្លួនឯងផ្ទាល់។

ឈ្មោះសាលា
Cambodia University of Technology and Science (CamTech)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 12 833 075
+855 16 777 225

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
ភូមិ ព្រែកតាសេក សង្កាត់ ​​​​​​​​​​ព្រែកតាសេក
ខណ្ឌ
ខណ្ឌ ជ្រោយចង្វា
ទីក្រុង
ភ្នំពេញ