សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា (CamTech) គឺជាគ្រឹះស្ថានថ្នាក់ឧត្ដមសិក្សាឯកជនដែលមិនផ្ដោតលើប្រាក់ចំណេញ។ ការគោរព ឧត្តមភាព សុចរិតភាព ភាពចម្រុះ និងភាពច្នៃប្រឌិត និងនវានុវត្តន៍ គឺជាគុណតម្លៃស្នូលរបស់យើង។ សាកលវិទ្យាល័យ មានអគារផ្ទាល់ខ្លួននៅលើផ្ទៃដីជាង ៥ ហិចតា ដែលស្ថិតនៅសង្កាត់ព្រែកតាសេក ទីក្រុងរណប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ចំណុចពិសេសរបស់សាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្រ្តកម្ពុជា
- សាស្រ្តាចារ្យពេញម៉ោងនិងជាអ្នកស្រាវជ្រាវកម្រិតពិភពលោក ដែលមានសញ្ញាបត្របណ្ឌិត អនុបណ្ឌិត និងបទពិសោធន៍លើឆាកអន្តរជាតិ
- ឱកាសទទួលបាន អាហារូបករណ៍ ចុះកម្មសិក្សា និងការងារ ព្រមទាំង កម្មវិធីផ្លាស់ប្តូរការសិក្សាជាមួយសាកលវិទ្យាល័យនានានៅ អាស៊ាន អឺរ៉ុប កាណាដា ចិន និងអូស្ត្រាលី
- tech startups ការិយាល័យនវានុវត្តន៍ ទីលានកីឡា និង កន្លែងហាត់ប្រាណនៅបរិវេណសាលា រួមទាំងការផ្សារភ្ជាប់ជាមួយនឹងសិល្បៈ ដើម្បីផ្តល់កន្លែងសម្រាប់និស្សិតស្វែងយល់ពីទេពកោសល្យរបស់ពួកគេ។
ចក្ខុវិស័យ
ក្លាយជាសាកលវិទ្យាល័យដែលឈានមុខគេ លើជំនាញវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីធានាឲ្យបាននូវភាពរុងរឿងរបស់កម្ពុជានាពេលអនាគត។
បេសកកម្ម
ផ្តល់ការអប់រំដែលឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍឧស្សាហកម្មនិងកំណើនសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា។
បរិក្ខារសិក្សា
- បន្ទប់សិក្សាឆ្លាតវៃ
- ស្ទីតឌីយោសម្រាប់សិក្សាអនឡាញ
- មន្ទីរពិសោធន៍ រោងជាង កុំព្យូទ័រ និងសេវាអ៊ីនធឺណិត
- បណ្ណាល័យ និងបណ្ណាល័យឌីជីថល
- អាហារដ្ឋាននិងហាងកាហ្វេ
- បណ្ណាគារ និងហាងទំនិញ
- ស្ទូឌីយោអាជីវកម្ម
- កីឡដ្ឋាន និងក្លឹបសង្គម
- មជ្ឈមណ្ឌលស្រាវជ្រាវ និងច្នៃប្រឌិត