កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីទៅក្រៅប្រទេស៖ ត្រូវបានរៀបចំឡើងដើម្បីផ្លាស់ប្ដូរនិស្សិត សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ជាមួយនិស្សិតនៃសាកលវិទ្យាល័យដៃគូរដែលបានចុះអនុស្សារណៈជាមួយគ្នា។ ជាទូទៅការផ្លាស់ប្ដូរនិស្សិតមានរយៈពេល១ឆមាស ដែលរៀបចំដោយសាកលវិទ្យាល័យដៃគូរ ដើម្បីឲ្យនិស្សិតបានទៅសិក្សានៅក្រៅប្រទេស ចែករំលែកបទពិសោធន៍ និងសិក្សាអំពីការរស់នៅ និងវប្បធម៌គ្នាទៅវិញទៅមក។

ប៊ែលធីទំនាក់ទំនងអន្តរជាតិ៖ មានបុគ្គលិកដែលមានជំនាញ ក្នុងការផ្ដល់ព័ត៌មានទៅដល់សិស្ស និងអាណាព្យាបាល អំពីកម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេលខ្លី និងអំពីអត្ថប្រយោជន៍របស់វា។ បច្ចុន្ននេះបុគ្គលិកក្នុងការរិយាល័យទំនាក់ទំនងអន្តរជាតិ ផ្ដល់ជូននូវព័ត៌មានលម្អិតអំពីកម្មវិធី សកម្មភាព នៅក្នុងការផ្លាស់ប្ដូរការសិក្សានីមួយៗ ដែលត្រូវបានរៀបចំដោយសាកលវិទ្យាល័យល្បីៗជាច្រើន។

ការិយាល័យប៊ែលធីទំនាក់ទំនងអន្តរជាតិ ផ្ដល់ជូនសេវារៀបចំឯកសារចាំបាច់នានា យ៉ាងយកចិត្តទុកដាក់ដូចខាងក្រោម៖

  • បំពេញបែបបទដាក់ពាក្យ
  • ស្នើសុំឯកសារពាក់ព័ន្ធពីសាកលវិទ្យាល័យដៃគូឯក្រៅប្រទេសដូចជា ពាក្យ ១២០, លិខិតបញ្ជាក់, លិខិតអនុញ្ញាតិជាដើម។
  • រៀបចំពាក្យស្នើសុំ និងការស្នើសុំវីសា ពីស្ថានទូត។
  • បកប្រែសំបុត្រកំណើតជាភាសាអង់គ្លេស, សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, សញ្ញាបត្រ និងឯកសារពាក់ព័ន្ធដទៃទៀត។
  • ជូនសិស្សទៅស្ថានទូតដើម្បីសម្ភាសន៍។
  • រៀបចំពាក្យធ្វើលិខិតឆ្លងដែន និងកក់សំបុត្រយន្តហោះ។
  • កក់កន្លែងស្នាក់នៅសម្រាប់សិស្ស។
  • ទាក់ទងដោយផ្ទាល់ជាមួយសាកលវិទ្យាល័យដៃគូរ ដែលសិស្សទៅសិក្សា។
ឈ្មោះសាលា
BELTEI International University (BIU)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 967 777

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#២១, ផ្លូវ360
ខណ្ឌ
ចំការមន
ទីក្រុង
ភ្នំពេញ