សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ ក្រោមការរីកចម្រើននៃវិទ្យាស្ថានប៊ែលធីអន្តរជាតិដែលបង្កើតឡើងតាំងពី២០០២។ សាកលវិទ្យាល័យប៊ែលធីអន្តរជាតិ គឺជាគ្រឺះស្ថានអប់រំឯកជន មានទីតាំងនៅក្នុងសង្កាត់បឹងកក់៣។
បរិក្ខាសិក្សា
- បណ្ណាល័យ
- បន្ទប់កុំព្យូទ័រ
- ហាងការហ្វេ
- បន្ទប់ប្រជុំ
- សាលសន្និបាត
- រថយន្តរបស់សាលា
ចក្ខុវិស័យ
សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នឹងក្លាយទៅជាសាកលវិទ្យាល័យមួយ ដែលមាន គុណភាពអប់រំខ្ពស់ស្របតាមស្តង់ដាជាតិ និងអន្ដរជាតិ ហើយល្បីឈ្មោះជាងគេក្នុង ព្រះរាជាណាចក្រកម្ពុជា និងមានការទទួលស្គាល់ទូទាំងពិភពលោកស្របតាមពាក្យស្លោករបស់ ប៊ែលធីគឺ៖ “BELTIE International University, The Future of Global Leaders”
បេសកម្ម
- ផ្តល់ជូននិស្សិតនូវចំណេះដឹង ជំនាញក្នុងការគិត វិភាគ ទំនាក់ទំនង លេខនព្វន្ត ព័ត៌មានវិទ្យា និងភាសាអង់គ្លេស ព្រមទាំងមានបំណិនជីវិតប្រកបដោយ វិជ្ជាជីវៈ និងការជឿជាក់លើខ្លួនឯង។
- បណ្តុះស្មារតីអោយចេះស្រឡាញ់ជាតិមាតុភូមិ ចេះថែរក្សាវប្បធម៌ និងអត្តសញ្ញាណជាតិ ចេះគោរពច្បាប់រដ្ឋ និងបទបញ្ជាផ្ទៃក្នុងប៊ែលធី ព្រមទាំងមានយុត្តិធម៌ សីលធម៌ល្អ គុណធម៌ខ្ពស់ សម្រាប់ធ្វើជាទំពាំងស្នងឫស្សីដ៏ល្អរបស់ប្រទេសជាតិទៅអនាគត។
- ផ្តល់ជូននូវសេវាអប់រំថ្នាក់ឧត្តមសិក្សាចាប់ពី ថ្នាក់បំប៉នភាសាអង់គ្លេស ថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត ព្រមទាំងមានបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រ ជាភាសាជាតិ (បង្រៀនជាពីរភាសា = ភាសាខ្មែរ រួមជាមួយ ភាសាអង់គ្លេស) លើកម្មវិធីសិក្សាជា អន្តរជាតិ (បង្រៀនជាភាសាអង់គ្លេស 100%) ដែលមានស្រាប់ ហើយកម្មវិធីសិក្សា ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំង ដោយបានធ្វើអោយស៊ីគ្នា រវាងកម្មវិធី មុខវិជ្ជា និងពេលវេលាសិក្សាជាមួយសាកលវិទ្យាល័យដៃគូនានាឯក្រៅប្រទេស បង្កភាពងាយស្រួលជូនដល់និស្សិត ដែលចង់បន្តការសិក្សានៅក្រៅប្រទេស។
- បណ្តុះនិស្ស័យនិស្សិតឱ្យមានភាពជាអ្នកដឹកនាំ ហ៊ានសម្រេចចិត្ត ហ៊ានថា ហ៊ានធ្វើ និងហ៊ានទទួលខុសត្រូវនូវទង្វើរបស់ខ្លួន។
- អញ្ជើញវាគ្មិនដែលមានជំនាញសំខាន់ៗ មកធ្វើបទឧទ្ទេសនាមលើប្រធានបទផ្សេងៗ ទាក់ទងនឹងវិស័យនីមួយៗ ដើម្បីផ្តល់ជូននិស្សិតក៏ដូចជាសាស្ត្រាចារ្យនូវបទពិសោធន៍ សំខាន់ៗ និងគំនិតថ្មីៗបន្ថែមទៀតលើចំណេះដឹងដែលបានរៀនពីក្នុងសាកលវិទ្យាល័យ។
គោលដៅ
- និស្សិតដែលបានសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ នឹងទទួលបានការអប់រំ កម្រិតឧត្តមសិក្សាមួយ ដែលមានគុណភាពអប់រំខ្ពស់ ស្របតាមស្តង់ដារជាតិ និងអន្តរជាតិ និងអាចផ្ទេរការសិក្សាទៅសិក្សានៅសាកលវិទ្យាល័យនានាទាំងក្នុង និងក្រៅប្រទេសបាន តាមកម្រិត និងឆ្នាំសិក្សាដូចដែលបានសិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែរ។
- ពេលដែលបញ្ចប់ការសិក្សានិស្សិតនឹងទទួលបានសញ្ញាបត្រដែលមានចំណេះដឹងប្រកប ដោយគុណភាពអប់រំខ្ពស់ មានសមត្ថភាពគ្រប់គ្រាន់ ទាំងជំនាញ វិទ្យាសាស្ត្រ បច្ចេកទេសនិងភាសា ដែលអាចទទួលបានអាជីព ការងារល្អ ព្រមទាំងមានមនសិការ ស្នេហាជាតិ និងក្លាយជាពលរដ្ឋល្អ ថ្នាក់ដឹកនាំល្អ ប្រកបដោយគុណធម៌ខ្ពស់ស្រប តាមបាវចនារបស់ប៊ែលធីគឺ "គុណភាព ប្រសិទ្ធភាព ឧត្តមភាព សីលធម៌ គុណធម៌ "។