វិទ្យាស្ថានវ៉ាន់ដាត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ដែលមានឈ្មោះថាមជ្ឈមណ្ឌលគណនេយ្យវ៉ាន់ដា។ មជ្ឈមណ្ឌលគណនេយ្យវ៉ាន់ដា ត្រូវបានផ្លាស់ប្ដូរឈ្មោះជាផ្លូវការ ទៅជាវិទ្យាស្ថានវ៉ាន់ដា នៅក្នុងឆ្នាំ២០០១។ មជ្ឈមណ្ឌលគណនេយ្យវ៉ាន់ដា នៅតែបន្តដំណើរការបើទោះបី ស្ថិតក្រោមការគ្រប់គ្រងរបស់របស់វិទ្យាស្ថានវ៉ាន់ដា។ បច្ចប្បន្ននេះវិទ្យាស្ថានវ៉ាន់ដាមានចំនួន២សាខា ដែលស្ថិតក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

បរិក្ខាសិក្សា៖

  • បណ្ណាល័យ

ហេតុអ្វីត្រូវសិក្សានៅវិទ្យាស្ថានវ៉ាន់ដា?

វិទ្យាស្ថានវ៉ាន់ដា គឺជាវិទ្យាស្ថានឯកទេសគណនេយ្យ និងពន្ធដាតែ១គត់ ដែលរៀបចំកម្មវិធីសិក្សាសម្រាប់និស្សិត ធ្វើការងារនៅបណ្ដាក្រុមហ៊ុននានា ក្នុងគ្រប់វិស័យ។ កម្មវិធីសិក្សាត្រូវរៀបចំឡើងយ៉ាង ពិសេសដែលនិស្សិតជំនាញគណនេយ្យអាចក្លាយទៅជា៖

  • អ្នកវិភាគដើម្បីសម្រេចចិត្តវិនិយោគ
  • រៀបចំផែនការ ចាត់ចែង ដឹកនាំ និងត្រួតពិនិត្យ
  • ដើរតួយ៉ាងសំខាន់ក្នុងវិស័យទីផ្សាមូលប័ត្រ
  • អ្នកគ្រប់គ្រងចំណាយឲ្យមានប្រសិទ្ធភាពខ្ពស់
  • អ្នកជំនាញខាងរូបិយវត្ថុ និងធនាគារ
  • គណនេយ្យករអាជីព
  • អ្នកជំនាញពន្ធដា
  • អ្នកគ្រប់គ្រងហិរញ្ញវត្ថុ
  • អ្នកវិភាគសេដ្ឋកិច្ច
  • សវនករ

វិទ្យាស្ថានផ្តល់ជូននិស្សិតនូវម៉ោងសិក្សាច្រើនជាងគេ មិនតែប៉ុណ្ណោះនិស្សិតរៀនចប់ឆ្នាំទី១ អាចរកការងារជាគណនេយ្យករ នៅតាមក្រុមហ៊ុនពាណិជ្ជកម្ម និងស្ថាប័នផ្សេងៗបាន។

ចក្ខុវិស័យ

វិទ្យាស្ថានវ៉ាន់ដា នឹងក្លាយជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ ក្នុងវិស័យគណនេយ្យ សវនកម្ម ពន្ធដារ ជំនាញអាជីវកម្ម និងភាសាបរទេស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បេសកម្ម

វិទ្យាស្ថានវ៉ាន់ដា នឹងបន្តផ្តល់នូវការអប់រំកម្រិតឧត្តមសិក្សា ក្នុងវិស័យគណនេយ្យ សវនកម្ម ពន្ធដារ ជំនាញអាជីវកម្ម និងភាសាបរទេស ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ ជាមួយនឹងគុណភាពអប់រំខ្ពស់។

ឈ្មោះសាលា
Vanda Institute
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 213 563

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#២១៦, ២១៨, ផ្លូវម៉ៅសេទុង
ខណ្ឌ
ទីក្រុង
ភ្នំពេញ