សាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដែលមានទីតាំងក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ
បានក្លាយជាកន្លែងបណ្តុះបណ្ដាលប្រកបដោយឧត្តមភាព ទៅលើជំនាញវិទ្យាសាស្ត្រសុខាភិបាល និងបច្ចេកវិទ្យា
អស់រយៈពេលជាងមួយទស្សវត្សមកហើយ។ បច្ចុប្បន្ន
និស្សិតប្រមាណ២,០០០នាក់កំពុងបន្តការសិក្សានៅសាកលវិទ្យាល័យពុទ្ធិសាស្ត្រដើម្បីសម្រចក្ដីស្រម៉ៃ
ក្លាយទៅជាគ្រូពេទ្យ ពេទ្យធ្មេញ ឱសថការី គិលានុបដ្ឋាយិការ ពេទ្យឆ្មប អ្នកបច្ចេកទេសមន្ទីរពិសោធន៍
អ្នកវិទ្យាសាស្រ្តកុំព្យូទ័រ និងសហគ្រិនបច្ចេកវិទ្យាជាដើម។
ចំណុចពិសេសទាំង៣របស់សាកលវិទ្យាល័យពុទ្ធិសាស្ត្រ
- កម្មវិធីសិក្សាឆ្នាំមូលដ្ឋាន៖ គឺជាដំណាក់កាលដ៏សំខាន់ដែលនិស្សិតត្រូវស្វែងយល់អំពីរបៀបសិក្ សាដែលរួមបញ្ចូលទាំងការអនុវត្តការងារជាក់ស្ដែង ការធ្វើគម្រោង និងសិក្ខាសាលាច្នៃប្រឌិត។
- ដៃគូសហការ៖ សាកលវិទ្យាល័យពុទ្ធិសាស្ត្របានកំពុងបន្តកសាងទំនាក់ទំនងជាមួយសាកលវិទ្យាល័យអន្តរជាតិល្បីៗជាច្រើនដូចជា Brown University, New York University, National University of Singapore និងសាកលវិទ្យាល័យមួយចំនួនទៀត។
- បរិក្ខាសិក្សា៖ បរិក្ខាសិក្សាត្រូវបានរៀបចំឲ្យប្រសើរឡើងនៅក្នុងសាកលវិទ្យាល័យពុទ្ធិសាស្ត្រ ដើម្បីអនុញ្ញាតឲ្យនិស្សិតងាយស្រួលប្រើប្រាស់បច្ចេកវិទ្យា។ សេវាកម្មចំណីអាហារក៏ត្រូវបានពង្រឹងសម្រាប់និស្សិត ព្រមទាំងមានការលើកទឹកចិត្តឲ្យមានកិច្ចសហការគ្នារវាងមហាវិទ្យាល័យទាំងអស់។
បរិក្ខាសិក្សា
- បណ្ណាល័យ
- សាលប្រជុំ
- មន្ទីរពិសោធន៍គ្លីនិកនិងមន្ទីរពិសោធន៍វេជ្ជសាស្ត្រ
- គ្លីនិកព្យាបាលធ្មេញ
- បន្ទប់កុំព្យូទ័រ
- អាហារដ្ឋាន
ចក្ខុវិស័យ
សាកលវិទ្យាល័យពុទ្ធិសាស្ត្រ(ស.ព.ស) ប្តេជ្ញាអភិវឌ្ឍខ្លួនឱ្យក្លាយជាសាកលវិទ្យាល័យដែលមានគុណភាពឈានមុខគេ
និងមានការទទួលស្គាល់ជាលក្ខណៈជាតិ និងអន្តរជាតិ។
បេសកម្ម
បង្កើត និងផ្ទេរចំណេះដឹង តាមរយៈការលើកកម្ពស់ការសិក្សាយ៉ាងសកម្ម ការស្រាវជ្រាវ និងការចូលរួមសកម្មភាពសង្គម។
គោលដៅ
- ឧត្តមភាពក្នុងការអប់រំ
- ឧត្តមភាពក្នុងការស្រាវជ្រាវ
- ការធ្វើពិពិធកម្ម និងនិរន្តរភាពរបស់សាកលវិទ្យាល័យ
គុណតម្លៃ
សាកលវិទ្យាល័យពុទ្ធិសាស្ត្រជឿជាក់លើគុណតម្លៃដូចខាងក្រោម៖
ផ្ដល់កិត្តិយសដល់ខ្លួនឯងតាមរយៈឧត្តមភាព និងសុចរិតភាព
- រក្សានូវស្ដង់ដាសិក្សាខ្ពស់បំផុត ជាមួយក្រមសីលធម៌ និងវិជ្ជាជីវៈ
- មានភាពក្លាហាន មានវិន័យ និងលើកទឹកចិត្តអ្នកដទៃឲ្យធ្វើដូចគ្នាជាមួយភាពស្មោះត្រង់និងភាពជឿជាក់
គោរពអ្នកដទៃតាមរយៈឧត្តមភាព និងសុចរិតភាព
- ទទួលយកភាពចម្រុះនៃគំនិត ជំនាញ ចំណេះដឹង និងបទពិសោធន៍
- មានភាពអត់ធ្មត់ក្នុងការធ្វើទំនាក់ទំនងជាមួយសហគមន៍
អភិវឌ្ឍសង្គមតាមរយៈភាពច្នៃប្រឌិត និងការបម្រើ
- បណ្តុះគំនិតស្វែងយល់ខ្លួនឯង ដោះស្រាយបញ្ហា និងភាពច្នៃប្រឌិត
- ធ្វើការជាមួយគ្នាដើម្បីការផ្លាស់ប្ដូរវិជ្ជមាននៅក្នុងសង្គម