សាកលវិទ្យាវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤៦ ដែលកាលនោះត្រូវបានស្គាល់ថា ជាសាលាសម្រាប់មន្ត្រីសុខាភិបាល។ ក្រោយត្រូវបិទទ្វារទាំងស្រុងនៅក្នុងរបបខ្មែរក្រហម សាកលវិទ្យាល័យនេះបានដំណើរការឡើងវិញនៅក្នុងឆ្នាំ១៩៨០ ហើយបានដាក់ជំនាញឱសថសាស្ត្រ វេជ្ជសាស្ត្រ និងទន្តសាស្ត្រ នៅក្នុងមហាវិទ្យាល័យជាមួយគ្នា។ សាកលវិទ្យាល័យនេះត្រូវបានផ្លាស់ប្ដូរឈ្មោះជាច្រើនលើក ឯឈ្មោះសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនេះ ត្រូវបានដាក់តាំងតែពីឆ្នាំ១៩៩៧មក។ សាកលវិទ្យាវិទ្យាសាស្ត្រសុខាភិបាល ត្រូវបានគេហៅឈ្មោះក្រៅថា សាលាក្រហម។
ចក្ខុវិស័យ
សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងក្លាយជាថ្នាលបណ្តុះបណ្តាលនាំមុខគេក្នុង វិស័យវិទ្យាសាស្ត្រសុខាភិបាល ដែលទទួលបាននូវការទទួលស្គាល់ថ្នាក់ជាតិ និងអន្តរជាតិ ហើយជា មជ្ឈដ្ឋានមួយ ដែលគ្រូ និស្សិត មន្ត្រី និងបុគ្គលិក សុទ្ធតែខិតខំនាំមកនូវឧត្តមភាព ក្នុងការបង្រៀន ការសិក្សា ការស្រាវជ្រាវ និងការផ្តល់សេវាសាធារណៈ។
បេសកម្ម
ស.វ.ស នឹងរួមវិភាគទានធ្វើអោយសុខភាពប្រជាជនកម្ពុជា មានសុខភាពល្អប្រសើរឡើង តាមរយៈ៖
- ការចូលរួមអភិវឌ្ឍធនធានមនុស្ស ដោយផ្តល់ការបណ្តុះបណ្តាលទៅតាម និយាមជាតិ និងអន្តរជាតិ។
- ការធ្វើការស្រាវជ្រាវដែលឆ្លើយតបទៅនឹងតំរូវការប្រទេសជាតិ ស្របតាម និយាមជាតិ និងអន្តរជាតិ។
- ការផ្តល់សេវាប្រកបដោយគុណភាព និងក្រមសីលធម៌។
- ការគ្រប់គ្រងអោយមានប្រសិទ្ធិភាព និងតម្លាភាព។
- ការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។
គោលដៅជាយុទ្ធសាស្ត្រ
- គោលដៅចំបងទី ១៖ សំរេចបាននូវការទទួលស្គាល់ទាំងឧត្តមភាពការសិក្សា និងការ អភិវឌ្ឍន៍និស្សិត និងគ្រូ។
- គោលដៅចំបងទី ២៖ ត្រូវបានទទួលស្គាល់ជាសាកលវិទ្យាល័យនាំមុខគេក្នុងការស្រាវជ្រាវ និងរបកគំហើញវិទ្យាសាស្ត្រសុខាភិបាលថ្មីៗ នៅព្រះរាជាណាចក្រកម្ពុជា។
- គោលដៅចំបងទី ៣៖ ចូលរួមចំណែកដល់ការផ្តល់សេវាអោយឆ្លើយតបទៅនឹងតំរូវការ របស់សហគមន៍។
- គោលដៅចំបងទី ៤៖ ធ្វើទំនើបកម្ម ព្រមទាំងលើកកំពស់អភិបាលកិច្ចល្អ។
- គោលដៅចំបងទី ៥៖ មានធនធានសមស្របទាំងមនុស្ស ថវិកា និងហេដ្ឋារចនាសម្ព័ន្ត សំរាប់ធ្វើការអភិវឌ្ឍ ទៅរកឧត្តមភាព។
- គោលដៅចំបងទី ៦៖ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។
បរិក្ខាសិក្សា
- បណ្ណាល័យ
- បន្ទប់ពិសោធន៍
- សាលអនុវត្តផ្ទាល់