បានផ្ទៀងផ្ទាត់
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(សភនវស) ជាសាកលវិទ្យាល័យសាធារណៈឈានមុខគេក្នុងវិស័យ ច្បាប់ សេដ្ឋកិច្ច និងគ្រប់គ្រងក្នុងប្រទេសកម្ពុជា។ វាជាមោទនភាពមួយដែល សភនវស កំពុងបណ្តុះបណ្តាលនិស្សិតប្រមាណ១៣០០០នាក់សំរាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ជារៀងរាល់ឆ្នាំ ដែលមានមហាវិទ្យាល័យចំនួន៤៖ មហាវិទ្យាល័យនីតិសាស្ត្រ សេដ្ឋកិច្ចនិងគ្រប់គ្រង រដ្ឋបាលសាធារណៈ និងសេដ្ឋកិច្ចព័ត៌មានវិទ្យា។ ទីតាំងរបស់ សភនវស ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់។
*ថ្នាក់រៀនបំពាក់ដោយបរិក្ខាបង្រៀន *សាលសន្និសិទ *បណ្ណាល័យ *សាលកុំព្យូទ័រ *បន្ទប់សវនាការប្រឌិត *មជ្ឈមណ្ឌលស្រាវជ្រាវ *ទីលានកីឡា *អាហារដ្ឋានសំរាប់និស្សិត *ហាងកាហ្វេ
ជាសាកលវិទ្យាល័យឈានមុខនៅកម្ពុជានិងទទួលស្គាល់ជាអន្តរជាតិ ចំពោះគុណភាព អប់រំ ការស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងនវានុវត្តន៍។
ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើ ស.ភ.ន.វ.ស បានកំណត់នូវសេចក្តីថ្លែងការណ៍ បេសកកម្មដូចខាងក្រោម៖ *ផ្តល់អោយនិស្សិតនូវចំណេះដឹង ជំនាញ សមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការទទួលខុសត្រូវសង្គម ដើម្បីឆ្លើយតមនឹងតម្រូវការទីផ្សារការងារ និងសង្គមជាតិ *លើកកម្ពស់សកម្មភាពស្រាវជ្រាវ ការបោះពុម្ពផ្សាយ និងនវានុវត្តន៍ *បង្កើនសហប្រតិបត្តិការជាតិ និងអន្តរជាតិ *លើកកម្ពស់ការសិក្សាពេញមួយជីវិត និងការយល់ដឹងអន្តរវប្បធម៌
សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រមានគោលដៅសំខាន់និងគោលដៅរងប្រាំមួយដើម្បីសម្រេចបាននូវបេសកកម្ម។ គោលដៅចំបងរបស់ RULE គឺឆន្ទៈក្នុងការឈានដល់ស្តង់ដារអន្តរជាតិនៃសកម្មភាពសំខាន់ៗ។
គោលដៅរងៈ