មិនបានផ្ទៀងផ្ទាត់
វិទ្យាស្ថានស៊ីតិក រៀបចំនូវកម្មវិធីសិក្សាថ្មីៗ ដើម្បីពង្រឹងសមត្ថភាពនិស្សិតនូវជំនាញ ដែលត្រូវតាមទីផ្សារការងារ។ ក្រៅតែពីការរៀបចំកម្មវិធីសិក្សាទៅលើជំនាញសំខាន់ៗដូចជា ទំនាក់ទំនងសាធារណៈ ទីផ្សារ និងគណនេយ្យ វិទ្យាស្ថានក៏បានផ្ដោតទៅលើការបណ្ដុះបណ្ដាលជំនាញ ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្មផងដែរ។ ជារួមកម្មវិធីសិក្សារបស់វិទ្យាស្ថានស៊ីតិក មិនត្រឹមតែផ្ដល់នូវការសិក្សាច្បាស់លាស់ទៅ ក្នុងមុខជំនាញនីមួយៗនោះទេ យើងក៏រៀបចំតម្រង់ទិសនិស្សិតសម្រាប់ការងារបន្ទាប់ពីបញ្ចប់ការសិក្សាផងដែរ។ កម្មវិធីសិក្សារបស់យើងរាប់បញ្ចូលទាំងមេរៀនទ្រឹស្ដី ការអនុវត្តជាក់ស្ដែង ព្រមទាំងមានការរៀបចំវគ្គសិក្សាសាលា និការពិភាក្សាផ្សេងៗ ដើម្បីឲ្យនិស្សិតបានជួប និងសិក្សាពីអ្នកជំនាញ មកពីក្រុមហ៊ុនឯកជន ឬអង្គការនានា។
វិទ្យាស្ថានស៊ីតិកត្រូវបន្តក្លាយខ្លួនទៅជាគ្រឹៈស្ថានឧត្តមសិក្សាឯកជនមួយឈានមុខគេលើការបណ្តុះបណ្តលផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា និង ប្លង់និងរចនានៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើកកម្ពស់គុណភាពអប់រំ គ្រប់គ្រង ស្រាវជ្រាវ និងសេវាកម្ម ឱ្យមានកម្រិតអន្តរជាតិ ។
ដើម្បីធានាឲ្យបាននូវលទ្ធផលនៃចក្ខុវិស័យខាងលើ វិទ្យាស្ថានស៊ីតិកត្រូវបំពេញបេសកកម្ម របស់ខ្លួនដោយបណ្តុះបណ្តាលនិងអប់រំនិស្សិតប្រកបដោយគុណភាព និងក្រមសីលធម៌ដែលអាច ផ្តល់ឱកាសជូននិស្សិតនូវទីផ្សារការងារតាមរយៈការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានបុគ្គលិកនិងគ្រូបង្រៀន សេវាកម្មសិក្សាល្អពិសេស និងទំនើបកម្មលើកម្មវិធីសិក្សា និងធនធានសម្ភាររូបវ័ន្ត ។
ដើម្បីសម្រេចបេសកកម្ម ស្របតាមចក្ខុវិស័យខាងលើ វិទ្យាស្ថានស៊ីតិក ប្តេជ្ញាសម្រេចឱ្យបាន នូវគោលបំណងសំខាន់ៗ ចំនួនប្រាំគឺ៖