សម្រាប់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានបំណងផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេស តាមរយៈកម្មវិធី SHARE ត្រូវធ្វើតាមការណែនាំខាងក្រោម៖
- ទាញយកឯកសារផ្សេងៗ (ឯកសារទាំអស់អាចបំពេញដោយកុំព្យូទ័របាន)។
- ស្វែងរកមុខវិជ្ជាសិក្សាពីគេហទំព័ររបស់សាកលវិទ្យាល័យដែលខ្លួនចង់ទៅសិក្សា។
- បំពេញពាក្យស្នើសុំ endorsement-RUPP
- ដាក់ពាក្យស្នើសុំ endorsement-RUPP ទៅកាន់ដេប៉ាតឺម៉ង់ដែលខ្លួនកំពុងសិក្សា និងការិយាល័យទំនាក់ទំនងអន្តរជាតិ។
- ដាក់ពាក្យទៅកាន់សាកលវិទ្យាល័យដែលខ្លួនចង់ទៅសិក្សា។
- បន្ទាប់ពីទទួលបានលិខិតបញ្ជាក់ពីសាកលវិទ្យាល័យដែលខ្លួនចង់ទៅសិក្សា ថាព្រមទទួលយកឲ្យសិក្សាហើយនោះ និស្សិតត្រូវដាក់ពាក្យស្នើសុំអាហារូបករណ៍ពីកម្មវិធី SHARE។
- ត្រូវតែចូលរួមវគ្គសិក្សារយៈពេល២សប្ដាហ៍ នៅមុនពេលចេញដំណើរទៅសិក្សានៅក្រៅប្រទេស។
- សម្រាប់ព័ត៌មានបន្ថែមទៀតសូមចូលទៅកាន់៖ www.share-asean.eu/scholarship
ចំណាំ៖ កម្មវិធីនេះផ្ដល់អទិភាពដល់និស្សិតឆ្នាំទី២ និងទី៣។ ដោយឡែកនិស្សិតឆ្នាំទី៤ ត្រូវតែពិគ្រោះជាមួយដេប៉ាតឺម៉ង់ដែលខ្លួនកំពុងសិក្សា។