សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (ស.ភ.ព.អ) បានចាប់បដិសន្ធិនាឆ្នាំ២០០២ ជា “សាកលវិទ្យាល័យអាស៊ាន” ក្រោមការផ្តួចផ្តើមរបស់សាកលវិទ្យាធិការ លោកស្រី ទេព កូលាប ដែលជាបញ្ញវន្តខ្មែរមួយរូបប្រកបដោយស្មារតី ឆន្ទៈ និង ឧត្តមគតិខ្ពង់ខ្ពស់ និងមោះមុត សម្រាប់វិស័យឧត្តមសិក្សា របស់កុលបុត្រ កុលធីតាកម្ពុជាជំនាន់ក្រោយ។ លោកស្រីសាកលវិទ្យាធិការ បានបូជាទាំងកម្លាំងកាយ ចិត្ត កិត្តិយស និងទ្រព្យធនផ្ទាល់ខ្លួន ដើម្បីកសាង និង ពង្រីកសាកលវិទ្យាល័យ ចាប់តាំងពីមាននិស្សិតត្រឹមតែ ១០៥០នាក់ រហូតដល់ ៧០០០នាក់ និងពីជួលមូលដ្ឋានរូបវន្តរហូតដល់កសាងបានហេដ្ឋារចនាសម័្ពន្ធរូបវន្តដែលប្រកបដោយផាសុកភាព មានបរិដ្ឋានល្អសម្រាប់ការសិក្សារបស់និស្សិត។

សាកលវិទ្យាល័យបានប្តូរឈ្មោះមកជា “សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ -ស.ភ.ព.អ” (Phnom Penh International University - PPIU) នៅឆ្នាំ២០០៦ តាមអនុក្រឹត្យលេខ ១១១ អនក្រ. បក ចុះថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០០៦ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡា។

ចក្ខុវិស័យ

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ជាសកលវិទ្យាល័យ អនុលោមតាមស្តង់ដារជាតិ តំបន់ (សហគមន៍អាស៊ាន) និងអន្តរជាតិ។

បេសកកម្ម

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ សម្រេចឲ្យបាននូវការផ្តល់ចំណេះដឹង និងជំនាញ ដើម្បីចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សប្រកបដោយ សមត្ថភាព គុណភាព និងសីលធម៌ខ្ពស់ ឆ្លើយតបទីផ្សារការងារ ក្នុងប្រទេស តំបន់ (សហគមន៍អាស៊ាន) និងសាកលលោក។

គុណតម្លៃ

សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ប្រកាន់ខ្ជាប់នូវសុចរិតភាព ភាពថ្លៃថ្នូរ និងទំនុកចិត្ត (Integrity, Dignity, Trust)។

គោលដៅ

ស្របនឹងបេសកកម្មរបស់ខ្លួនដែលបានកំណត់ខាងលើ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ នឹងសម្រេចឲ្យបាននូវចំណុចសំខាន់ៗដូចខាងក្រោមក្នុងអំឡុងប្រាំឆ្នាំខាងមុខ (២០១៥-២០២០)៖

  • Brand awareness (G1)
  • Market segment (G2)
  • Increase enrollment (G3)
  • Improve services (G4)
  • Revise and/or develop curriculum (G5)
    • Comply with local market need, region (ASEAN community), and world as well
  • Extra-curricular activities (G6)
  • Strengthen IQA (IQA office, and processes) (G7)
  • Increase/improve international cooperation (G8)
  • Improve research culture (G9)
    • Library
  • Increase new field of studies and create new faculty of Art and Design (G10)
  • Staff capacity development (G11)
  • Good governance (G12)
  • Financial management (G13)
  • Clubs (Student and staff) (G14)
  • Integral IT (G15)

អទិភាពនៃគោលដៅទាំងនេះត្រូវបានកំណត់ដោយវាយតម្លៃលើចំណុចសំខាន់ៗចំនួន១១៖

  • Services
  • Student Retention
  • "HR Development (Academic Staff + None Academic Staff)"
  • Curriculum
  • "Research & Development (Library, Faculties, Students)"
  • Governance (Org. Structure)
  • Student Activities
  • Technology
  • Extra-curricular
  • Community Services
  • Physical Facilities
ឈ្មោះសាលា
Phnom Penh International University (PPIU)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 999 906
+855 23 999 907
+855 23 999 908

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
អគារលេខ ៣៦, ផ្លូវលេខ ១៦៩, សង្កាត់វាលវង់
ខណ្ឌ
ខណ្ឌ៧មករា
ទីក្រុង
ភ្នំពេញ