វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ ផ្ដល់ជូនអាហារូបករណ៍ទៅដល់សិស្សដោយអាស្រ័យទៅលើប្រវត្តិសិក្សារបស់សិស្ស។ អាហារូបករណ៍អាចជាប្រភេទ អាហារូបករណ៍ពេញលេញ និងអាហារូបករណ៍មិនពេញលេញ ដែលផ្ដល់ជូនវិទ្យាស្ថានដោយផ្ទាល់។
ដើម្បីមានឱកាសទទួលបានអាហារូបករណ៍ ពីវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ សិស្សត្រូវតែបំពេញតាមលក្ខណ្ឌដូចខាងក្រោម៖
សម្រាប់បេក្ខជនថ្មី
- រស់នៅក្នុងគ្រួសារដែលមានចំណូលទាប
- បានសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ យ៉ាងហោចណាស់១វគ្គ
- ដាក់ពាក្យស្នើសុំអាហារូបករណ៍ ទៅកាន់ការិយាល័យរដ្ឋបាលរបស់វិទ្យាស្ថាន
- ជាសិស្សដែលមិនធ្លាប់ប្រព្រឹត្តិល្មើសវិន័យរបស់វិទ្យាស្ថាន
- រក្សាបាននូវវត្តមានល្អនៅក្នុងថ្នាក់ មានអាកប្បកិរិយាល្អ និងមានភាពស្មោះត្រង់
- ត្រូវបំពេញការងារជាជំនួយការនិស្សិត យ៉ាងតិច១០ម៉ោង ក្នុង១សប្ដាហ៍ (សម្រាប់អាហារូបករណ៍១០០ភាគរយ)
សម្រាប់បេក្ខជនស្នើសុំបន្តអាហារូបករណ៍
- ត្រូវប្រឡងជាប់គ្រប់មុខវិជ្ជាសិក្សា
- ចូលរួមក្នុងកម្មវិធីការងារ ឬសិក្សាជាប្រចាំថ្ងៃ ឫប្រចាំសប្ដាហ៍ (ឧទាហរណ៍៖ ជំនួយការការិយាល័យ, ជំនួយការបណ្ណារក្ស, ជំនួយការក្នុងបន្ទប់កុំព្យូទ័រ) ទៅតាមការរៀបចំដោយសាកលវិទ្យាល័យ។
- ត្រូវមានពេលសម្រាប់ជួយដល់ការៀបចំកម្មវិធី និងសកម្មភាពនានា នៅវិទ្យាស្ថាន។
- ត្រូវគោរពតាមបទបញ្ជារបស់សាកលវិទ្យាល័យយ៉ាងជាប់លាប់ល្អ។
- ត្រូវមានវត្តមានល្អនៅក្នុងថ្នាក់ មានអាកប្បកិរិយាគំរូរ និងមានភាពស្មោះត្រង់ក្នុងការសិក្សា
វិទ្យាស្ថានបច្ចេកវិទ្យាភ្នំពេញ មានផ្ដល់ជូនអាហារូបករណ៍ចំនួន៦ប្រភេទដូចជា៖
- អាហារូបករណ៍យ៉ាម៉ាដា៖ ឧបត្តម្ភដោយលោក យ៉ាម៉ាដា អូសាមីតស៊ូ និងក្រុមហ៊ុនជាច្រើនតាមរយៈការសហការជាមួយសមាគមសហគ្រាសជប៉ុន ដើម្បីគាំទ្រដល់និស្សិតដែលមានពិន្ទុសិក្សាល្អ។ ពួកគេនឹងទទួលបានអាហារូករណ៍ពេញរយៈពេល៤ឆ្នាំ។
- អាហារូបករណ៍ AAET៖ ឧបត្ថម្ភដោយលេខាធិការដ្ឋាន នៃបណ្ឌិត្យសភាវិស្វកម្ម និងបច្ចេកវិទ្យាអាស៊ាន ដើម្បីគាំទ្រដល់និស្សិតដែលមានពិន្ទុសិក្សាល្អ។ ពួកគេនឹងទទួលបានអាហារូករណ៍ពេញរយៈពេល៤ឆ្នាំ។
- អាហារូបករណ៍ PPIT៖ ត្រូវផ្ដល់ជូនដល់និស្សិតដែលមានជីវភាពខ្វះខាត។ និស្សិតដែលទទួលបានអាហារូបករណ៍នេះ ត្រូវបំពេញភារកិច្ចមួយចំនួន ចាត់ចែងដោយ PPIT ឬក្រុមហ៊ុនជាដៃគូរ។
- កម្ចីសិក្សា៖ គឺជាការគាំទ្រផ្នែកហិរញ្ញវត្ថុ ដោយរដ្ឋាភិបាល តាមរយៈគណកម្មាការសាកលវិទ្យាល័យ ក្រសួងអប់រំយុជន និងកីឡា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬធនាគាដៃគូរ។
- អាហារូបករណ៍សម្រាប់កម្មសិក្សាទៅក្រៅប្រទេស៖ ឧបត្ថមដោយ PPIT សហការជាមួយអង្គការក្នុង និងក្រៅប្រទេស។
- អាហារូបករណ៍សម្រាប់ការសិក្សាក្រៅប្រទេស និងផ្លាស់ប្ដូរការសិក្សារយៈពេលខ្លី៖ ឧបត្ថមដោយ PPIT សហការជាមួយអង្គការ ឬមូលនិធិសាកលវិទ្យាល័យ។