សាកលវិទ្យាល័យបញ្ញាសាស្ត្រត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៩៧ ប៉ុន្តែកម្មវិធីសិក្សាពេញលេញត្រូវបានដាក់ឲ្យសិក្សាជាផ្លូវការនៅក្នុងឆ្នាំ២០០០។ សាកលវិទ្យាល័យនេះមានទីតាំងស្ថិតនៅលើមហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ។
ចំណុចពិសេសទាំង៣របស់សាកលវិទ្យាល័យបញ្ញាសាស្ត្រ
- ពង្រឹងភាសាអង់គ្លេសរបស់សិស្ស៖ សាកលវិទ្យាល័យបញ្ញាសាស្ត្របានបញ្ចូលមុខវិជ្ជាភាសាអង់គ្លេសទៅស្ទើរគ្រប់វគ្គសិក្សាទាំងអស់។ ហេតុនេះសិស្សអាចបង្កើនចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់ពួកគេ នៅពេលបញ្ចប់ឆ្នាំសិក្សានីមួយៗ។
- សាស្ត្រាចារ្យប្រកបដោយគុណភាព៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រមានសាស្ត្រាចារ្យ មានជំនាញជាច្រើនដែលសុទ្ធតែមានបទពិសោធន៍ច្រើនឆ្នាំក្នុងការបង្រៀន។
- បរិក្ខាសិក្សាមានស្ដង់ដាខ្ពស់៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រ តែងតែធ្វើបច្ចុប្បន្នភាពបរិក្ខាសិក្សា ដើម្បីផ្ដល់ភាពងាយស្រួលដល់ការសិក្សារបស់សិស្ស និស្សិត។
គ្រឿងបរិក្ខាសិក្សា
- ការរិយាល័យផ្ដល់ព័ត៌មាន
- បណ្ណាល័យ
- បន្ទប់កុំព្យូទ័រ
- សាលប្រជុំ