សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៣ ដែលមានឈ្មោះថា វិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច ក៏ប៉ុន្តែនៅអំឡុងទស្សវត្ស៩០ក៏ត្រូវបានប្ដូរឈ្មោះទៅជាមហាវិទ្យាល័ពាណិជ្ជកម្ម។ នៅឆ្នាំ២០០៤ វាក៏ត្រូវបានដាក់ឈ្មោះថា សាកលវិទ្យាល័យជាតិគ្រប់គ្រង ដូចសព្វថ្ងៃនេះ។ NUM គឺជាសាកលវិទ្យាល័យរដ្ឋដែលផ្ដោតការបណ្ដុះបណ្ដាលទៅលើជំនាញពាណិជ្ជកម្ម និងគ្រប់គ្រង។ បច្ចុប្បន្ននេះ NUM មានទីតាំងស្ថិតនៅកែងផ្លូវព្រះមុន្នីវង្ស ក្បែរស្ថានីយ៍រថភ្លើងក្នុងរាជធានីភ្នំពេញ។
ចំណុចពិសេសទាំង៣របស់សាកលវិទ្យាល័យជាតិគ្រប់គ្រង
- កម្មវិធីសិក្សាប្រើភាសាអង់គ្លេសជាគោល៖ NUM ផ្ដល់ជូនកម្មវិធីសិក្សាប្រើភាសាអង់គ្លេសជាគោល ដែលបង្រៀនដោយសាស្ត្រាចារ្យជាតិ និងបរទេស។ គ្រប់សាស្ត្រាចារ្យទាំងអស់សុទ្ធតែមានសញ្ញាបត្រកម្រិតអនុបណ្ឌិតពីបរទេសឡើងទៅ។
- ឱកាសសិក្សានៅក្រៅប្រទេស៖ NUM មានកម្មវិធីអាហារូករណ៍ និងផ្លាស់ប្ដូរការសិក្សាទៅក្រៅប្រទេសទាំងក្នុងតំបន់អ៊ឺរ៉ុប និងអាស៊ី។ NUM ក៏សកម្មក្នុងការចូលរួមការប្រកួតប្រជែងសហគ្រិនភាពទាំងក្នុងតំបន់ និងសហរដ្ឋអាមេរិកផងដែរ។
- NUM Social Innovation Lab៖ និស្សិតអាចប្រើប្រាស់ iLab ថ្មីរបស់សាកលវិទ្យាល័យជាតិគ្រប់គ្រង។ វាជាបន្ទប់សម្រាប់រៀបចំសិក្ខាសាលា ហើយក៏ជា incubator/maker space ដែលបំពាក់ដោយម៉ាស៊ីនបោះពុម្ភ 3D និង Virtual Realityផងដែរ។ សម្រាប់ព័ត៌មានបន្ថែម៖https://www.facebook.com/numiLab/