បានផ្ទៀងផ្ទាត់
សាកលវិទ្យាល័យ លីមកុកវីង កម្ពុជា បង្កើតសក្តានុពលដល់យុវជនកម្ពុជាជំនាន់ថ្មី ដែលប្រើប្រាស់ជំនាញថ្មីរបស់ខ្លួនក្នុងការបង្កើតភាពជោគជ័យ មិនថាក្នុងវិស័យឧស្សាហកម្ម ឬ វិស័យអ្វីដែលពួកគេធ្វើនោះឡើយ ។ ជំនាញឌីជីថ និងជំនាញថ្មី គឺមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ច ។ និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ លីមកុកវីង អាចយកភាពច្នៃប្រឌិតនិងការបង្កើតថ្មីរបស់ខ្លួន ជាគ្រឹះដ៏រ៉ឹងមាំ ក្នុងការកសាងនិងអភិវឌ្ឍវិស័យឧស្សាហកម្ម ប្រកបដោយភាពច្នៃប្រឌិតរបស់ប្រទេសនិងសាកលលោក ។ និស្សិតលីមកុកវីងនឹងទទួលបាននូវការជំរុញទឹកចិត្តនិងជ្រោមជ្រែងលើការសិក្សាជំនាញខ្លួន ដើម្បីគ្រប់គ្រងការងារ ដែលមានការប្រកួតប្រជែងខ្ពស់ជាសាកលនិងអាចរកប្រាក់ចំណូលច្រើនផងដែរ ។
ចក្ខុវិស័យនៃការបង្កើតថ្នាក់រៀនតាមកម្មវិធីបណ្តុះបណ្តាលតាមប្រព័ន្ធឧត្តមសិក្សា ឈរលើក្របខណ្ឌគុណវុឌ្ឍិជាតិនិងមានទទួលស្គាល់ជាអន្តរជាតិ នៃសាកលវិទ្យាល័យ លីមកុកវីង យូនីវឺស៊ីធី អហ្វ គ្រេអេតទីវ តិចណូឡូជី គឺដើម្បីជួយជំរុញប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការផ្ទេរនិងផ្តល់ចំណេះដឹង ជំនាញ និងសមត្ថភាពដល់និស្សិត ដោយស្ថិតក្នុងគោលដៅនៃការបំពេញតាមតម្រូវការនិងការរំពឹងទុករបស់និស្សិត តាមរយៈជំនាញដោះស្រាយបញ្ហា ការសហការ និងការបញ្ចេញគំនិតក្នុងបរិបទថ្មី (ប្រព័ន្ធអេឡិចត្រូនិច) ។ ដោយឈរលើចក្ខុវិស័យនេះ និស្សិតអាចអភិវឌ្ឍខ្លួនទៅជាយុវជនស្នូលក្នុងសង្គមនិងជាតិ ដោយអាចក្លាយជាបុគ្គលមានភាពច្នែប្រឌិតខ្ពស់និងមានភាពជាសហគ្រិន ។
បេសកកម្មនៃសាកលវិទ្យាល័យ លីមកុកវីង យូនីវឺស៊ីធី អហ្វ គ្រេអេតទីវ តិចណូឡូជី គឺត្រូវបង្កើតបរិយាកាសនិងកម្មវិធីសិក្សា ដោយផ្តោតលើភាពច្នៃប្រឌិត ការបង្កើតថ្មី និងសហគ្រិនភាព ដូចខាងក្រោម៖