បានផ្ទៀងផ្ទាត់
IT Academy STEP Cambodia បានបង្កើតឡើងនៅឆ្នាំ ២០១៥ គឺជាសាខានៃមជ្ឈមណ្ឌលបណ្តុះបណ្តាលអន្តរជាតិ ដែលមានជំនាញក្នុងការអប់រំព័ត៌មានវិទ្យាដោយផ្តល់នូវវគ្គសិក្សា និងកម្មវិធីអប់រំផ្សេងៗគ្នា ដូចជាការរចនាក្រាហ្វិច ការអភិវឌ្ឍន៍ Software សន្តិសុខអ៊ីនធឺណេត ការអភិវឌ្ឍគេហទំព័រ ការកែសំរួលវីដេអូ ទីផ្សារឌីជីថល និងកម្មវិធីមួយចំនួនទៀត។
IT Academy STEP ត្រូវបានបើកឡើងដំបូងនៅឆ្នាំ ១៩៩៩ នៅប្រទេសអ៊ុយក្រែន ហើយឥឡូវនេះកំពុងប្រតិបត្តិការនៅ ២០ ប្រទេសទូទាំងពិភពលោកដែលមាន ៨៣ សាខា និងមាននិស្សិតជាង ៥៧ ០០០ នាក់កំពុងសិក្សានៅពេលនេះ។ វាជាមជ្ឈ មណ្ឌលបណ្តុះបណ្តាលដែលមានការអនុញ្ញាតជាមួយ CISCO, Microsoft និង Autodesk ដែលអនុញ្ញាតឱ្យនិស្សិតទទួលបានការអប់រំអន្តរជាតិខណៈពេលទទួលបានការអប់រំវិជ្ជាជីវៈ។
ចក្ខុវិស័យរបស់ IT Academy STEP Cambodia គឺដើម្បីក្លាយជាស្ថាប័នបណ្តុះបណ្តាលឈានមុខគេក្នុងការអភិវឌ្ឍជំនាញឌីជីថលនិង កសាងសហគមន៍ជំនាញរឹងមាំដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
បេសកកម្ម IT Academy STEP Cambodia គឺផ្តល់ការអប់រំវិជ្ជាជីវៈដោយផ្តោតលើជំនាញឌីជីថលដែលនាំឱ្យមានគុណភាពនិង ការទទួលស្គាល់ជាអន្តរជាតិ។
រាយគ្រឿងបរិក្ខារដែលអ្នកមាន (ឧទាហរណ៍៖ បន្ទប់កុំព្យូទ័រ បណ្ណាល័យ…)