សាកលវិទ្យាល័យអន្តរជាតិ ជាសាកលវិទ្យាល័យឯកជនដែលផ្តោតជាចម្បងទៅលើជំនាញវិទ្យាសាស្ត្រសុខាភិបាល។ សាកលវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០២ ដែលបច្ចុប្បន្នមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នៅក្នុងឆ្នាំ២០០៩ សាកលវិទ្យាល័យអន្តរជាតិត្រូវបានពង្រីកឲ្យធំជាងមុន ដោយបន្ថែមឲ្យមានមន្ទីរពេទ្យសាកលវិទ្យាល័យអន្តរជាតិ សែនសុខ។ ស្ថាបនិកសាកលវិទ្យាល័យ អន្តរជាតិ ក៏បានបង្កើតវិទ្យាស្ថានសុខាភិបាលមួយទៀតនៅក្នុងខេត្តកំពង់ចាម ក្នុងឆ្នាំ២០១១ ដែលមានឈ្មោះថា វិទ្យាស្ថានប៉ូលីណូ។

ចក្ខុវិស័យ

សាកលវិទ្យាល័យអន្តរជាតិជាគ្រិះស្ថានឧត្តមសិក្សាឈានមុខចំនួន១០របស់កម្ពុជានិងមានការទទួលស្គាល់ក្នុងអាស៊ាននិងអន្តរជាតិ។

បេសសកម្ម

ផ្តល់នូវការអប់រំវាជ្ជសាស្រ្តវិទ្យាសាស្រ្តបចេ្ចកវិទ្យាវិស្វកម្មមនុស្សសាស្រ្តនិងសង្គមសាស្រ្តនៅកម្រិតឧត្តមសិក្សានិងក្រោយឧត្តមសិក្សាឲ្យមានគុណភាពឆ្ពោះទៅរកស្តង់ដាជាតិតំបន់និងអន្តរជាតិ ជំរុញឲ្យមានភាពរីកចម្រើនខាងចំណេះដឹងនិងការស្រាវជ្រាវអំពីវាជ្ជសាស្រ្តវិទ្យាសាស្រ្តបចេ្ចកវិទ្យាវិស្វកម្មមនុស្សសាស្រ្តនិងសង្គមសាស្រ្តដើម្បីចូលរួមកិច្ចអភិវឧ្ឍន៌ប្រជាជាតិប្រកបដោយនិរន្តរភាពនិងឆ្ពោះទៅរក្សាបាននូវជំហររឹងមាំក្នុងសហគមន៌អាស៊ាន ផ្ដល់នូវចំណេះដីងបំណិនឥរិយាបថនិងឪកាសធ្វើនវកម្មសម្រាប់ការសិក្សាការស្រាវជ្រាវនិងការផ្តល់សេវាកម្មល្អប្រសើរ។

គោលដៅ

និស្សិតទទូលបានការអប់រំប្រកបដោយគុណភាពនិងទាន់សម័យកាលវិវត្តន៌ទាំងចំណេះដឹងចំណេះធ្វើឥរិយាបថនិងសិលធម៍វិជ្ជាជីវះឆ្លើយតបទៅនិងទីផ្សារការងារក្នុងស្រុកក្នុងអាស៊ាននិងអន្តរជាតិ ធានាបាននូវសមត្ថភាេពនែការសិក្សាស្រាវជ្រាវដែលលើកកម្ពស់គុណភាពនែកាបង្រៀនការសិក្សានិងការអនុវត្តជាក់ស្ដែងដើម្បីបម្រើផលប្រយោជន៌សហគមន៌ អភីវឌ្ឍបាននូវកិច្ចសហប្រតិបត្តិកាវជាមួយដែគូពាក់ព័ន្ធក្នុងស្រុកតំបន់និងអន្តរជាតិសំដៅលើកកម្ពស់គុណភាពនែការអប់រំនិងការស្រាវជ្រាវ

ឈ្មោះសាលា
International University (IU)
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 881 623

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
អគារ ៨៩ ៩១ ៩៣ និង៩៥, ផ្លូវ ១០១១ - ១៩៨៤
ខណ្ឌ
សែនសុខ
ទីក្រុង
ភ្នំពេញ