បានផ្ទៀងផ្ទាត់
វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ គឺជាគ្រឹះស្ថានអប់រំឯកជនដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០១២។ បច្ចុប្បន្ននេះ វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានប្ដូរទីតាំងពីស្ពានអាកាសស្ទឹងមានជ័យ ទៅសង្កាត់ទួលស្វាយព្រៃ២។
វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ មានចក្ខុវិស័យឆ្ពោះទៅមុខ ដែលស្របតាមបរិបទសង្គម និងការអភិវឌ្ឍទីផ្សារការងារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការអភិវឌ្ឍធនធានមនុស្ស ឲ្យទទួលបាននូវសមត្ថភាពពេញលេញ ទាំងចំណេះដឹង និងការអនុវត្ត។ ជាមួយនឹងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាពនិងគុណភាពខ្ពស់ ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ភាពជោគជ័យ វិទ្យាស្ថានក៏បានកំណត់តម្លៃសិក្សា ដែលសមរម្យសម្រាប់និស្សិតដែលមានបំណងចង់បន្តការសិក្សារបស់ពួកគេផងដែរ។