វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩២៨។ ទីតាំងនៃវិទ្យាស្ថាននេះ គឺជាអតីតកសិដ្ឋានចិញ្ចឹមដង្កូវនាង ប៉ុន្តែក្នុងឆ្នាំ១៩៣៨ ទីតាំងនោះត្រូវបានកសាងជាវិទ្យាស្ថានដែលបានប្ដូរឈ្មោះជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្នគឺមានឈ្មោះថា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម។
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម មានដេប៉ាតឺម៉ង់ជាច្រើនដូចខាងក្រោម៖
- ការិយាល័យរដ្ឋបាល និងបុគ្គលិក
- ការរិយាល័យសិក្សា
- ការិយាល័យហិរញ្ញវត្ថុ និងគម្រោង
- ការិយាល័យសេវាកម្ម
- ដេប៉ាតឺម៉ង់ព័ត៌មាន
- ដេប៉ាតឺម៉ង់សម្ភារៈ
- ដេប៉ាតឺម៉ង់ម៉ាស៊ីនមេកានិច
- វិស្វកម្មលោហធាតុ
ចក្ខុវិស័យ
ប្រែក្លាយជាគ្រឺស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសដែលទទួលបានការគាំទ្រ និងជ្រើសរើសចូលរៀនរបស់សិស្ស មធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ។
បេសកម្ម
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មមានភារកិច្ចធ្វើការបណ្តុះបណ្តាល
- កម្រិតវិញ្ញាបនបត្របណ្តុះបណ្តាលរយៈពេលខ្លីក្រោម ១ ឆ្នាំ
- កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ ២ ៣
- កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស
- កម្រិតសញ្ញាបត្របរិញាបត្រ
គោលដៅ
ដើម្បីសំរេចបាននូវទស្សនៈវិស័យ និងបេសកកម្មខាងលើ វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបាន ដាក់ចេញនូវទិសដៅ ដូចខាងក្រោម ៖
- បណ្តុះបណ្តាលយុវជនកម្ពុជាគ្រប់រូប អោយមានជំនាញបច្ចេកទេសដើម្បីសំរេច សេចក្តីត្រូវការស្របតាម ទីផ្សារ ពលកម្ម និងសង្គម
- អប់រំយុវជនខ្មែរអោយមានគុណធម៌ សីលធម៌ វិន័យថ្លៃថ្នូរ ស្មារតីទទួលខុសត្រូវ ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ
- សហការជាមួយសហគ្រាសឧស្សាហកម្ម ដោយបណ្តុះបណ្តាលសិស្ស ស្សិតទៅតាមសេចក្តីត្រូវការ ជាក់ស្តែង ដើម្បីអភិវឌ្ឍន៍ជំនាញ និងចំណេះដឹង អោយទាន់វិទ្យាសាស្រ្តរីកចំរើន