វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវបានបង្កើតឡើងក្រោមការគ្រប់គ្រងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ១៩៩៧។ វិទ្យាស្ថាននេះផ្ដោតការបណ្ដុះបណ្ដាលលើជំនាញដូចជា សេដ្ឋកិច្ច សារពើរពន្ធ និងហិរញ្ញវត្ថុ។
បេសកម្ម
- ផ្តល់ការបណ្តុះបណ្តាលប្រកបដោយគុណភាព តាមរយៈការបណ្តុះបណ្តាលទាំងជំនាញ បច្ចេកទេស និងជំនាញទន់ ដែលផ្សារភ្ជាប់ទៅនឹងបទពិសោធន៍របស់ឧស្សាហកម្មជាក់ស្តែង បន្ថែមនឹងជំនាញនានាដែលជួយដល់និស្សិតក្នុងការសម្រេចបាននូវគោលបំណងរបស់គេ។
- ផ្តល់ប្រឹក្សា និងពិគ្រោះយោបល់ ក្នុងការតម្រង់ទិសដើម្បីជ្រើសរើសជំនាញសិក្សាដែល សាកសមនឹងគុណវុឌ្ឍិរបស់និស្សិតនីមួយៗ និងបង្កើនដៃគូយុទ្ធសាស្ត្រ ដើម្បីស្វែងរក និងផ្តល់ឳកាសដល់និស្សិត ក្នុងការចុះកម្មសិក្សា និងស្វែងរកការងារធ្វើ។
បរិក្ខាសិក្សា
- បន្ទប់រៀន
- បន្ទប់កុំព្យូទ័រ
- បន្ទប់សិក្ខាសាលា
- ទីធ្លាចតរថយន្ត
- បណ្ណាល័យ