បានផ្ទៀងផ្ទាត់
បរិញ្ញាបត្រផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ជាកម្មវិធីសិក្សារយៈពេល៤ឆ្នាំ។ ក្នុងពេលជាមួយគ្នា សិស្សក៏ទទួលបាន international CAT qualification ផងដែរ។ នៅក្នុងឆ្នាំសិក្សាទី៤ សិស្សនឹងបន្តទៅ ACCA qualification។
The certified accounting technician (CAT) qualification ត្រូវបានផ្តល់ដោយ ACCA ក្រោយពីបញ្ចប់វគ្គនីមួយៗចំនួន៩វគ្គដូចខាងក្រោម។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.cam-ed.com ។ ដើម្បីអាចប្រឡងជាប់ សិស្សត្រូវទទួលបានពិន្ទុយ៉ាងហោចណាស់ ៥០ភាគរយ ពីការប្រឡង ACCA អន្តរជាតិ។ ការប្រឡងនីមួយៗ នឹងត្រូវផ្ដល់ឲ្យនូវវិញ្ញាបនបត្រ។ សញ្ញាបត្រផ្នែកធុរកិច្ច ត្រូវបានលើកលែងពីកម្មវិធី ACCA។
ប្រសិទ្ធិភាព និរន្តរភាព ប្រាក់ចំណេញ និងតម្លាភាព គឺពឹងផ្អែកយ៉ាងជិតស្និទ្ធទៅលើគុណភាពនៃគណនេយ្យរបស់អ្នក។ គណនេយ្យករដែលមានជំនាញ ដើរតួរសំខាន់ក្នុងការរៀបចំតួលេខសម្រាប់ការរកថវិកា ការជួល ការខ្ចី ការទិញនិងការកំណត់តម្លៃ។ ការបណ្តុះបណ្តាល ACCA គឺជាការវិនិយោគ ដ៏ល្អបំផុតដែលអ្នកអាចធ្វើបាន។
សញ្ញាបត្រផ្នែកពន្ធអាករកម្ពុជា ត្រូវបានទទួលស្គាល់ដោយ ស្ថាប័នគណនេយ្យទូទាំងពិភពលោក សមាគមគណនេយ្យករជំនាញ (ACCA) និងក្រុមប្រឹក្សាគណនេយ្យជាតិ (NAC) ។ អ្នកទទួលសញ្ញាប័ត្រនេះ មិនចាំបាច់ប្រឡង F6 របស់ ACCA។
សញ្ញាប័ត្រផ្នែកច្បាប់ពាណិជ្ជកម្មកម្ពុជា ត្រូវបានទទួលស្គាល់ដោយអង្គការគណនេយ្យអន្តរជាតិ សមាគមគណនេយ្យករជំនាញ (ACCA) និងក្រុមប្រឹក្សាគណនេយ្យជាតិ (NAC) ។ អ្នកទទួលសញ្ញាប័ត្រនេះ មិនចាំបាច់ប្រឡង F4 របស់ ACCA។