សាកលវិទ្យាល័យមេគង្គកម្ពុជា គឺជាគ្រឹះស្ថានអប់រំឯកជន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៣។ សាកលវិទ្យាល័យមេគង្គកម្ពុជា មានទីតាំងនៅលើបណ្ដោយផ្លូវកងយុទ្ធពលខេមរភូមិន្ទ ក្នុងខណ្ឌសែនសុខ។

គ្រឿងបរិក្ខាសិក្សា

  • បណ្ណាល័យ
  • អាហារដ្ឋាន
  • បន្ទប់ពិភាក្សា
  • បន្ទប់កុំព្យូទ័រ
  • Student Lounge
  • ចំណតរថយន្ត
  • Recreational Center
  • បន្ទប់សិក្ខាសាលា
  • បណ្ណាគារ
  • Cinema Room
  • សម្ភារៈកីឡា

ចក្ខុវិស័យ

សាកលវិទ្យាល័យមេគង្គកម្ពុជា បានកំណត់ចក្ខុវិស័យរបស់ខ្លួនថាជាសាកលវិទ្យាល័យមួយ ក្នុងចំណោមសាកលវិទ្យាល័យដែលឈានមុខគេនៅក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដែលមានបញ្ញាវន្ត ជាតិ និងអន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានទាំងអស់នៃសង្គម ដោយផ្តល់នូវតម្លៃជា សារវ័ន្តនៃការអប់រំ តាមរយៈ សីលធម៌ ចំណេះដឹង ការច្នៃប្រឌិត និងការផ្តួចផ្តើមគំនិតថ្មី។

បេសកម្ម

បេសកកម្មរបស់សាកលវិទ្យាល័យមេគង្គកម្ពុជា គឺផ្តល់គុណភាព និងតម្លៃនៃការអប់រំកម្រិត ខ្ពស់ សម្រាប់បញ្ញាវន្តជាតិ និងអន្តរជាតិដែលមកពីគ្រប់មជ្ឈដ្ឋានទាំងអស់នៃសង្គម។​ ក្នុងនាមជា ចលករនៃការផ្លាស់ប្តូរមួយ សាកលវិទ្យាល័យមេគង្គកម្ពុជាបំពាក់បំប៉ននិស្សិតនូវចំណេះដឹង និងចំណេះធ្វើដែលមានកម្រិតប្រសើរបំផុតតាមរយៈការដុសខាត់នូវជំនាញផ្នែកបញ្ញា វប្បធម៌ សីលធម៌ វិជ្ជាជីវៈ និងភាពជាសហគ្រិន។ សាកលវិទ្យាល័យមេគង្គកម្ពុជា អោយតម្លៃលើការអប់រំ តាមរយៈវិធីសាស្ត្ររៀន និងបង្រៀន គុណភាព ការស្រាវជ្រាវ សីលធម៌ គំនិតច្នៃប្រឌិត និងការផ្តួចផ្តើមគំនិតថ្មី។

គោលដៅ

  • ជំរុញជំនាញភាសាបរទេស និងទំនាក់ទំនង
  • លើកទឹកចិត្ត និងសម្របសម្រួលដល់ការអភិវឌ្ឍផ្នែកបញ្ញា និងសីលធម៌របស់និស្សិត
  • អភិវឌ្ឍផ្សារភ្ជាប់ និងសាបព្រោះចំណេះដឹងផ្នែកសិល្បៈ មនុស្សសាស្ត្រ វិទ្យាសាស្ត្រសង្គម និងវិទ្យាសាស្រ្ត ដែលរួមបញ្ចូល​នូវការច្នៃប្រឌិត និងការផ្តួចផ្តើមគំនិតថ្មី
  • លើកតម្កើងការសិក្សាក្នុងបណ្តាសមាជិកទាំងអស់ក្នុងសហគមន៍របស់សាកលវិទ្យាល័យ ដោយទទួលស្គាល់នូវភាពខុសគ្នារបស់បុគ្គលម្នាក់ៗនៅ ក្នុងការសម្រេចនូវសមិទ្ធិផល បទពិសោធន៍ និងសេចក្តីប្រាថ្នា
  • លើកកំពស់ការសិក្សាអោយកាន់តែប្រសើរឡើង ដោយប្រើប្រាស់បច្ចេកវិទ្យាដែលសមស្រប និងប្រកបដោយថាមពលសម្រាប់សកម្មភាពរៀន និងបង្រៀន
  • លើកកំពស់សិទ្ធិមនុស្សក្នុងបណ្តាសមាជិកទាំងអស់របស់សាកលវិទ្យាល័យ
  • បង្រៀននិស្សិតអោយយល់ពីតម្លៃនៃការសហការ និងការធ្វើការងារជាក្រុម
  • ជម្រុញអោយមានសមិទ្ធិផលល្អប្រសើរក្នុងបណ្តាសមាជិកទាំងអស់
ឈ្មោះសាលា
Cambodian Mekong University
គេហទំព័រសាលា
លេខទូរស័ព្ទ

+855 23 88 22 11

អាសយដ្ឋានអុីមែល
អាសយដ្ឋាន
#៩B ផ្លូវ២៧១
ខណ្ឌ
ខណ្ឌសែនសុខ
ទីក្រុង
ភ្នំពេញ