សាកលវិទ្យាល័យបៀលប្រាយត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០០ ដែលកាលនោះត្រូវបានគេស្គាល់ថាជាមហាវិទ្យាល័យគ្រប់គ្រង និងច្បាប់។ វាត្រូវបានផ្លាស់ប្ដូរទៅជាសាកលវិទ្យាល័យបៀលប្រាយ នៅក្នុងឆ្នាំ២០០២។ បច្ចុប្បន្ននេះសាកលវិទ្យាល័យបៀលប្រាយមានចំនួន៣សាខា ក្នុងរាជធាំនីភ្នំពេញ៖ សាខាទន្លេបាសាក់ សាខាទួលស្វាយព្រៃ និងសាខាដូនពេញ។ ក្រៅពីនេះសាកលវិទ្យាល័យបៀលប្រាយក៏មានសាខា នៅតាមបណ្ដាខេត្តមួយចំនួនទៀតដូចជា ខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ព្រះសីហនុ តាកែវ ស្ទឹងត្រែង និងរតនគីរី។
បរិក្ខាសិក្សា
- បណ្ណាល័យ
- ភោជនីយដ្ឋាន
- Audiovisual Room
ហេតុអ្វីសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ?
- និស្សិតសរុបជិត៨ម៉ឺននាក់ បាននិងកំពុងសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ ចាប់ពីកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅតាមសាខាទាំង៨រួមមាន៖ រាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តបន្ទាយមានជ័យ ខេត្តរតនៈគិរី និងខេត្តស្ទឹងត្រែង។
- សាស្ត្រាចារ្យជាតិ អន្តរជាតិ ប្រកបដោយគុណវឌ្ឍិខ្ពស់ និងមានបទពិសោធន៍គរុកោសល្យច្រើនឆ្នាំ។
- មានវិន័យល្អក្នុងការបណ្ដុះបណ្ដាល និងសិក្សាស្រាវជ្រាវ។
- និស្សិតសាកលវិទ្យាល័យបៀលប្រាយអាចបង្កើតការងារដោយខ្លួនឯង ជាសហគ្រិនវ័យក្មេង និងមានឱកាសធ្វើការងារ នៅតាមគ្រឹះស្ថានដែលជាសាខារបស់ BBU និងនៅតាមស្ថាប័នរដ្ឋ និងឯកជន អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នផ្សេងៗជាច្រើនទៀត។
- មានអគារសិក្សា បន្ទប់ពិសោធន៍ បន្ទប់សិក្សា បន្ទប់ប្រជុំ បណ្ណាល័យ សៀវភៅសិក្សាស្រាវជ្រាវគ្រប់ប្រភេទស្របតាមជំនាញសិក្សា និងមានប្រព័ន្ធសោតទស្សន៍ សេវាអ៉ីនធឺណិតដោយឥតគិតថ្លៃ និងមានរៀបចំសិក្ខាសាលា សម្រាប់ចូលរួមក្នុងកិច្ចជំនួបរបស់សាកលវិទ្យាល័យ។
- សញ្ញាបត្ររបស់ សាកលវិទ្យាល័យបៀលប្រាយ ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងមានតម្លៃប្រើប្រាស់បន្តការសិក្សា និងបំពេញការងារ ទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន ឬប្រឡងចូលក្របខណ្ឌរដ្ឋ ព្រមទាំងអាចបន្តការសិក្សា និងការងារនៅក្រៅប្រទេស។
- មានផ្ដល់ឥណទានសិក្សាដល់និស្សិតដែលជួបបញ្ហាហិរញ្ញវត្ថុផ្គត់ផ្គង់ការសិក្សា។
- អត្រានិស្សិតដែលបញ្ចប់ការសិក្សាមានឱកាសបង្កើត និងធ្វើការងាររហូតដល់១០០ភាគរយ។ ់
- និស្សិតមានភាពងាយស្រួលក្នុងការផ្ទេរការសិក្សា ពីសាខា១ទៅសាខា១ទៀតនៃសាកលវិទ្យាល័យបៀលប្រាយ។
- មានច្រកការសិក្សាច្រើនផ្ដល់ភាពងាយស្រួល និងជម្រើសក្នុងការសិក្សាជំនាញព្រមទាំងឯកទេសផ្សេងៗ។
- មានការអប់រំ និងសីលធម៌ល្អ ចំណេះដឹង និងជំនាញល្អ ការងារ និងជីវិតឥតខ្ចោះ។
- ទទួលបានមូលធនមនុស្ស និងប្រាក់ចំនូលពេញមួយជីវិត។
- អនាគតលោកអ្នកកាន់តែភ្លឺស្វាង ដោយបៀលប្រាយ។
ចក្ខុវិស័យ
ជាសាកលវិទ្យាល័យដែលត្រូវបានទទួលស្គាល់ទាំងកម្រិតជាតិ និងអន្តរជាតិក្នុងការបណ្តុះ បណ្តាលធនធាននិស្សិតឲ្យបានបញ្ចប់ការសិក្សាពោរពេញទៅដោយសមត្ថភាព ដែលនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងឡាយក្នុងពេលអនាគត និងមានសមត្ថភាពដោះស្រាយ បញ្ហាជាច្រើនទៀតទាំងក្នុងបរិបទកម្ពុជា និងអន្តរជាតិ។
បេសកម្ម
- ផ្តល់នូវកម្មវិធីបណ្តុះបណ្តាលគ្រប់កម្រិត ទាំងកម្រិតអប់រំឧត្តមសិក្សា និងកម្រិតបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ចាជីវៈ និងផ្តល់នូវកម្មវិធី ការងារស្រាវជ្រាវជាច្រើនដែលផ្តោតលើបញ្ហាអភិរក្ស វប្បធម៌ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកម្ពុជា ជាមួយនឹងសហគមន៍អន្តរជាតិ។
- អភិវឌ្ឍន៍ធនធានមនុស្សដែលមានប្រសិទ្ធភាព និងមានសមត្ថភាពប្រើគំនិតត្រិះរិះពិចារណា គំនិតច្នៃប្រឌិត និងគំនិតនវានុវត្តន៍ ឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍទាំងកម្រិតជាតិ និងសាកល។
- បន្តរីកលូតលាស់ប្រកបដោយឧត្តមភាពនៃការសិក្សា អប់រំ ការស្រាវជ្រាវ និងនវានុវត្តន៍។
គោលបំណងជាយុទ្ធសាស្រ្ត
- គោលបំណងទី១ : រក្សាឲ្យបាននូវវប្បធម៌ និងគំនិតផ្តួចផ្តើមអំពីគុណភាព
- គោលបំណងទី២ : ពង្រឹងនិងពង្រីកនូវទំនាក់ទំនងខាងក្រៅ ការផ្សព្វផ្សាយព័ត៌មាន និងប្រតិបត្តិការទីផ្សារឲ្យកាន់តែប្រសើរ និងទូលំទូលាយឡើង។
- គោលបំណងទី៣ : ពង្រឹងរចនាសម្ព័ន្ធអភិបាលកិច្ចល្អ និងភាពជាអ្នកដឹកនាំ
- គោលបំណងទី៤ : លើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស
- គោលបំណងទី៥ : ពង្រឹងការរៀបចំផែនការស្ថាប័ននិងអប់រំ
- គោលបំណងទី៦ : ផ្តល់ការសិក្សា ការបង្រៀន និង ស្រាវជ្រាវដែលមានប្រសិទ្ធភាព
- គោលបំណងទី៧ : ប្តេជ្ញាផ្តល់ឧត្តមភាពនៃការសិក្សាអប់រំ ការស្រាវជ្រាវ និង នវានុវត្តន៍
- គោលបំណងទី៨ : ផ្តល់នូវវិសាលភាពសិក្សាអប់រំកាន់តែទូលំទូលាយ
- គោលបំណងទី៩ : ផ្តល់សេវាកម្មអតិថិជនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់
- គោលបំណងទី១០ : ផ្តល់សេវាកម្មគាំទ្រផ្សេងៗដល់និស្សិតឲ្យមានប្រសិទ្ធភាព
- គោលបំណងទី១១ : ធ្វើទំនើបកម្មសម្ភារៈរូបវន្ត័ និងធនធានការសិក្សា
- គោលបំណងទី១២ : កែលម្អឲ្យប្រសើរឡើងនិងលើកកម្ពស់ស្តង់ដារ និងការធានាគុណភាពអប់រំផ្ទៃក្នុងទាំងកម្រិតគ្រឹះស្ថានទាំងមូល និងកម្រិតសិក្សានីមួយៗ